ក្រសួងសុខាភិបាលឲ្យដឹងថាជនជាតិចិន២នាក់ ដែលរួមដំណើរតាមយន្តហោះជាមួយអ្នកជម្ងឺផ្ទុកវីរុសកូរ៉ូណានៅខេត្តព្រះសីហនុនោះគឺមិនមានវីរ៉ុសកូរ៉ូណាឡើយ

វិទ្យុជាតិកម្ពុជា
MC៖ក្រសួងសុខាភិបាលបានអះអាងថា ជនជាតិចិនចំនួន២នាក់នៅខេត្តកោះកុងដែលបានរួមដំណើរតាមយន្តហោះជាមួយអ្នកជម្ងឺដែលផ្ទុកវីរុសកូរ៉ូណានៅខេត្តព្រះសីហនុនោះ មកដល់ពេលនេះគឺពួកគេមានសុខភាពល្អធម្មតាទេ ហើយក៏មិនមានវីរ៉ុសកូរ៉ូណាឡើយ ហើយអាជ្ញាអាធរខេត្តកោះកុងកំពុងតាមដានសុខភាពបន្ត ទៀត។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ប្រាប់វិទ្យុជាតិកម្ពុជានៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី ២៩ ខែមករានេះយ៉ាងច្បាស់ថា ជនជាតិចិនទំាង២នាក់នេះមិនទាន់មានករណីសង្ស័យពីវីរុសកូរ៉ូណានេះនៅឡើយទេ ដូច្នេះសូម ប្រជាពលរដ្ឋកុំមានការភាន់ច្រលំលើជនជាតិចិនទំាង២នាក់នេះ។ លោកជំទាវបានទាត់ចោលទំាងស្រុង ចំពោះព័ត៌មានមិនពិតដែលបានផ្សព្វផ្សាយថា ជនជាតិចិនទំាង២នាក់នេះបានឆ្លងវីរុសកូរ៉ូណា និងមានអ្នកជម្ងឺម្នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរ៉ុស្ស៊ី។
តទៅនេះសូមអញ្ជើញលោកអ្នកនាងស្តាប់កិច្ចសម្ភាសន៍ផ្ទាល់តាមទូរសព្ទរវាងវិទ្យុជាតិ កម្ពុជា ជាមួយនឹងលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលដែលមានខ្លឹមសារដូចតទៅ….

https://www.youtube.com/watch?v=23aPu6kOx0Y&feature=youtu.be