ខេត្តហ៊ូបេរបស់ប្រទេសសចិនរាយការណ៍ថា មានមនុស្សចំនួន២៥នាក់ទៀត ស្លាប់ដោយសារជំងឺផ្លូវដង្ហើម

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៩.០១.២០)

ចិន៖ ចំនួនអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមប្រភេទថ្មី ក្នុងប្រទេសចិន បានឡើងដល់ ១៣១ នាក់ហើយ  ក្នុងពេលដែលអាជ្ញាធរសុខាភិបាលក្នុងខេត្តហ៊ូបេ ដែលជាប្រភពនៃការកើតជំងឺផ្លូវដង្ហើមថ្មីនេះ  បានរាយការណ៍ឲ្យដឹងថា មានករណីថ្មីនៃការកើតជំងឺនេះចំនួន​​​​៨៤០​ករណីទៀតហើយ ។

ការបារម្ភពីការឆ្លងជំងឺនេះ បានបង្ខំឲ្យមានការកាត់បន្ថយជើងហោះហើរ ចូលទៅក្នុងប្រទេសចិន  ហើយទូរទស្សន៍ក្នុងស្រុកមួយបានរាយការណ៍ថា  សេតវិមាន បានប្រាប់ទៅក្រុមហ៊ុនអាកាសចរណ៍របស់អាមេរិក ឲ្យផ្អាកការហោះហើរទៅកាន់ប្រទេសចិន ។

តាមការប្រកាសរបស់អាជ្ញាធរសុខាភិបាលរបស់ខេត្តហ៊ូបេ នៅថ្ងៃពុធនេះ  បានឲ្យដឹងថា ចាប់ពីល្ងាចថ្ងៃអង្គារ  មានមនុស្សចំនួន ២៥ នាក់ បានស្លាប់ដោយសារ ជំងឺនោះ ។​