ខេត្តកំពង់ចាមដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្តូបមិត្តភាពកម្ពុជា-វៀតណាម

វិទ្យុជាតិកម្ពុជា ដោយ ៖លោកចិនសារ៉ាត ខេត្តកំពង់ចាម

ស្តូបមិត្តភាពកម្ពុជា-វៀតណាម ១កន្លែង រួមជាមួយនិងសមិទ្ធផលមួយចំនួនទៀត ស្ថិតនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម បានប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំន ង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអនុប្រធា ន ក្រុមប្រឹ ក្សាជា តិ រណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២០ នេះ ។
ពិធីនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ញ៉ែម វ៉ាលី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ ក្រុមប្រឹក្សា ជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លោកវរៈសេនីយ៍ឯក ងៀន ថាញ់ជីញ ប្រធានសេនានុព័ន្ធយោធា វៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងលោកជំទាវ ព្រមទាំង អាជ្ញាធរមូលដ្ឋាន តំណាងប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករ ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានបញ្ជាក់ថា ស្ដូបមិត្តភាពកម្ពុជា វៀតណាម ខេត្តកំពង់ចាម នេះ ផ្ដើមកសាងឡើងតាំងពីឆ្នាំ២០១៦ និងបានបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០១៧ នៅលើទីធ្លាបណ្ដោយដងទន្លេមេគង្គ ក្រុងកំពង់ចាម និងបន្តកសាងសួនច្បារលម្អ រហូតដល់ឆ្នាំ២០១៩ ក្រោមការឧបត្ថម្ភថវិកាសាងសង់ទាំងស្រុង ដោយភាគីវៀតណាម តាមរយៈ ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា ។ ស្ដូបនេះ គឺជានិម្មិតរូប នៃការរំលឹកគុណ ចំពោះ ការធ្វើពលីកម្មអាយុជីវិត របស់វីរៈយុទ្ធជនស្ម័គ្រចិត្តវៀតណាម ជាពិសេស រំលឹកពីគុណូបការៈ ដ៏ថ្លៃថ្លា របស់វីរៈយុទ្ធជនស្ម័គ្រចិត្តវៀតណាម ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុរំដោះប្រទេសកម្ពុជា ឲ្យរួចចាកផុតពី របបប្រល័យពូជសាសន៍ ប៉ុល ពត និងជាការ បញ្ជាក់ អំពីចំណងសាមគ្គីភាព មិត្តភាព ជាអមតៈ រវាងប្រជាជន នៃប្រទេសទាំង ២ ផងដែរ ។ បន្ថែមលើខ្លឹមសារខាងលើ សំណង់ស្ដូប និងសួនច្បារលម្អ ដែលសាងសង់រួចរាល់នោះ ក៏កំពុងបានចូលរួមចំណែក លើកកម្ពស់សោភ័ណ្ឌភាព និងមុខមាត់ នៃទីក្រុងកំពង់ចាម ឲ្យក្លាយទៅជាទីក្រុងដ៏ស្រស់ស្អាត ចំណាត់ថ្នាក់រំដួល ៣ទង ដែលក្រុងបានទទួល នាពេលកន្លងមក ផងដែរ ។
ថ្លែងនាឱកាសនោះ ក្នុង នាម សម្ដេច អគ្គមហា ពញាចក្រី ហេង សំរិន និងក្នុងនាម សម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានកោតសរសើរ និ ង វាយតម្លៃ ខ្ពស់ ចំពោះ ថ្នាក់ ដឹក នាំ ខេត្តកំពង់ចាម ព្រមទាំង មន្ត្រីរា ជការ គ្រប់លំដាប់ ថ្នា ក់ កង កម្លាំង ប្រដាប់ អាវុធ គ្រប់ ប្រភេទ ដែលបានរួមសាមគ្គីគ្នាយ៉ាងសកម្ម អភិវឌ្ឍន៍ ខេ ត្ត ឱ្យមា ន ការរីក ចម្រើន មានសន្ដិសុខសុវត្ថភាពល្អ ធ្វើឱ្យជីវភាព របស់ ប្រជា ពល រដ្ឋ យើង កាន់តែប្រសើរឡើងឥតឈប់ឈរ ។ លោកជំទាវកិត្តិសង្គហបណ្ឌិត លើកឡើងថា នៅក្នុងសុន្ទរកថា របស់សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីការ ចងចាំជានិច្ច នូវគុណូបការៈដ៏ឧត្តុង្គឧត្តម របស់កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកសេ្នហាជាតិដ៏ច្រើនឥតគណនា និងយុទ្ធជននៃកងទ័ពស្ម័គ្រចិត្ត វៀតណាម ដែលបានប្រយុទ្ធ ធ្វើពលិកម្មយ៉ាងអង់អាច ដើម្បី រំដោះប្រជាជនកម្ពុជា ពីរបប ប្រល័យពូជសាសន៍ និងការពារ ការរស់ឡើងវិញ របស់ប្រជាជន ។ យ៉ាងណាម៉ិញ កម្មវិធីថ្ងៃនេះ អាចប្រារព្ធទៅបាន ដោយសារប្រទេសកម្ពុជា ទទួល បាន សន្តិភាព ពេញលេញ ក្រោយពីចាកផុតពី សង្គ្រាម និង វិនាសកម្ម ដោយ របប ប្រល័យពូជសាសន៍ ប៉ុល ពត ។ យើងពិតជានៅចងចាំគ្មានថ្ងៃភ្លេចបាន នូវ ការឈឺចាប់ ព្រាត់ ប្រាស់ គ្រួសារ បង ប្អូន កា រ សម្លាប់រង្គាល របស់ ប៉ុល ពត ក្នុងរបបខ្មៅងងិត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលពេល នោះប្រជាពលរដ្ឋត្រូវបានសម្លា ប់ រស់ នៅ ដូច សត្វធាតុ និង ទទួល រ ង ទា រុ ណ កម្ម យ៉ាងធ្ងន់ធ្ងរ ។ សេរីភាព ត្រូវ លុប បំបាត់ មនោសញ្ចេតនា ត្រូវ កាត់ ផ្ដាច់ ជំនឿ សាសនា ត្រូវបិទជិត គម្ពីរធ ម៌ អាថ៌ ត្រូវ បំផ្លាញខ្ទេច ព្រះវិហារ ត្រូវ បិទ ទ្វារ និង ក្លាយជាមន្ទីរ ឃុំឃាំង និងជា កន្លែង សម្រា ប់ ចិញ្ចឹមសត្វ ។ល។
ដោយឡែក ខណៈដែលថ្ងៃនេះ ខេត្តកំពង់ចាម ទទួលបា ន សមិទ្ធផល ថ្មីៗ ថែម ទៀត ដែល ជា ការ លើ ក មុខលើកមុខមាត់ខេត្ត ឱ្យកាន់តែស្រស់ស្អាត មួយកម្រិត ទៀត ។លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋ ចូល រួម ការពារ ស មិ ទ្ធ ផ ល ទាំងនេះ ឱ្យបានស្ថិតស្ថេរ គង់វង្ស យូរអង្វែង ជា ប្រយោជន៍ របស់ ខេត្ត និងជារបស់បង ប្អូ ន ទាំង អស់គ្នា ចូលរួមការពារបរិស្ថានឱ្យបានល្អ ជាពិសេស សួនច្បារតាមមាត់ទន្លេ និងរម្មណីយដ្ឋានប្រវត្តិសាស្រ្ត និងធម្មជាតិរបស់ខេត្ត ដើម្បី ទាក់ទាញភ្ញៀវ ទេសចរណ៍ឱ្យកើនឡើង និងនាំឱ្យ ជីវភាព ប្រជាពលរដ្ឋ មូលដ្ឋាន ក៏កាន់តែ ធូរធារ មានសុភមង្គល និងភាពសុខ ដុម រមនា កាន់ តែ ប្រសើរ ផងដែរ ៕