ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ ភ្ញៀវទេសចរ ជាង៨ម៉ឺននាក់ទៅលេងកម្សាន្តនៅខេត្តព្រះសីហ នុ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

ខេត្តព្រះសីហនុ ៖ លោក តាំង សុចិត គ្រឹះស្នា ប្រធានមន្ទីរទេសចរ ខេត្តព្រះសីហនុបាន ឲ្យដឹងថា ចំនួនភ្ញៀវទេសចរជាតិ – អន្តរជាតិ មកកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន – វៀតណាមរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ២៤-២៥ និង ២៦ ខែមករា ឆ្នាំ ២០២០ នៅខេត្ត ព្រះសីហ នុមានចំនួន សរុបប្រមាណ៨៧.៧៦៥នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩មាន៧០.៤៨០ នាក់ ។ នៅឆ្នាំ២០២០ មានការកើនឡើង ២៤,៥២% ។ ភ្ញៀវជាតិប្រមាណ ៧៤.៤៩៥ នាក់ កើនឡើង៦៧.១៧% បើ ប្រៀបធៀបឆ្នាំ២០១៩ មាន ៤៤.៥៦០នាក់ ។ភ្ញៀវអន្តរជាតិ ប្រមាណ ១៣.២៧០នាក់ ថយចុះ ៤៨.៨០% បើប្រៀបធៀប ឆ្នាំ២០១៩ មាន ២៥.៩២០ នាក់ ។លោកបន្តថា តាមព្រលានយន្តហោះ អន្តរជាតិ ក្រុងព្រះសីហនុ មានការ ហោះហើរ ដឹក ជញ្ជូន ភ្ញៀវ បាន ប្រមាណ ៤១ ជើងហោះហើរ ថយ ចុះ ២២ ជើង ( ឆ្នាំ ២០១៩ មាន ៦៣ ជើង ) ។ ភ្ញៀវ ធ្វើ ដំណើរ តាម ជើងហោះហើរ ខាងលើសរុប ប្រមាណ ២.៩០៧ នាក់ ថយ ចុះ ៥៣.៨៥% ( ឆ្នាំ ២០១៩ មាន ៦.៣០០ នាក់ ។ ក្នុង នោះ ភ្ញៀវ ជាតិប្រមាណ ១៣៥ នាក់ ថយ ចុះ ៣៧.១៧% ឆ្នាំ ២០១៩ មាន ១៣៥ នាក់ ។ ភ្ញៀវ អន្តរជាតិ ប្រមាណ ២.៧៧២ នាក់ ថយ ចុះ ៥៤.៤៤% ឆ្នាំ ២០១៩ មាន ២.២៣០ នាក់ ។
លោក ប្រធាន មន្ទីរ ទេសចរ ខេត្ត បាន ឲ្យ ដឹង បន្ត ទៀត ថា ចំនួន ភ្ញៀវ ទេសចរ តាម បណ្តា កោះ នានា សរុប ប្រមាណ ៧.៧៤១ នាក់ កើនឡើង ៣.៤០% ឆ្នាំ ២០១៩ មាន ៧.៤៨៦ នាក់ ក្នុង នោះ ភ្ញៀវ ជាតិប្រមាណ ៤.៣០០ នាក់ កើនឡើង ៧៣.១៧% ឆ្នាំ ២០១៩ មាន ២.៤៨៣ នាក់ ។ ភ្ញៀវ អន្តរជាតិ មាន ប្រមាណ ៣.៤៤១ នាក់ ថយ ចុះ ៣១.២២% ឆ្នាំ ២០១៩ មាន ៥.០០៣ នាក់ ។