ចំនួនអ្នកស្លាប់ដោយសារជំងឺ Coronavirus នៅប្រទេសចិន កើនឡើងដល់ ១០០នាក់

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ — នៅពេលមុននេះ អង្គការសុខភាពពិភពលោក ( WHO ) បានធ្វើឱ្យប្រសើរឡើងនូវកម្រិត​ហានិភ័យជាសកលនៃវីរុសដែលបង្កឱ្យស្លាប់ពីកម្រិតមធ្យមទៅខ្ពស់ ខណៈចំនួនករណីនៃឆ្នាំ ២០១៩-nCoV បានបញ្ជាក់ថា កំពុងកើនឡើងជាសកល។

អាជ្ញាធរមកពីខេត្តហ៊ូប៉ី នៃប្រទេសចិនបាននិយាយនៅថ្ងៃអង្គារនេះថា មនុស្សយ៉ាង​ហោច​​ណាស់ ១០០នាក់បានស្លាប់ គិតត្រឹមថ្ងៃទី២៧ ខែមករា ដោយសារវីរុសថ្មី​ ដែល​មាន​ឈ្មោះថា (២០១៩-nCoV) ហើយបានបញ្ជាក់ថា ចំនួនករណីដែលបានចុះបញ្ជីនៅក្នុង​តំបន់​បានកើនឡើងដល់ ២.៧១៤ នាក់។

សេចក្តីថ្លែងការណ៍បានសរសេរថា គិតត្រឹមម៉ោង ២៤:០០ ថ្ងៃទី២៧ ខែមករា​(ម៉ោង​ក្នុងស្រុក)​ចំនួនករណីដែលបានបញ្ជាក់នៃការឆ្លងជាមួយវីរុសថ្មីនៅខេត្ដហ៊ូប៉ី បានកើនដល់ ២.៧១៤ នាក់ (១.៥៩០ នាក់នៅអ៊ូហាន) មនុស្ស ១០០នាក់ បានស្លាប់ (៨៥ នាក់នៅអ៊ូហាន) រដ្ឋបាលអន្តោប្រវេសន៍ជាតិរបស់ប្រទេសចិន ក៏បានរាយការណ៍ផងដែរថា បានអំពាវនាវ​ឱ្យ​ប្រជាជនពិចារណាឡើងវិញនូវការធ្វើដំណើរទៅបរទេស ដើម្បីកាត់បន្ថយចលនាឆ្លងកាត់ ព្រំដែន ដែលជាមធ្យោបាយមួយនៃការផ្ទុកវីរុសថ្មី។

តាមការប៉ាន់ស្មានផ្សេងៗបានឱ្យដឹងថា ទិន្នន័យអំពីចំនួនអ្នកស្លាប់ដែលកំពុងបន្តនៅ​ប្រទេសនេះ មិនទាន់ត្រូវបានផ្សព្វផ្សាយ​ជាសាធារណៈនៅឡើយទេ ដោយចេញពីតួលេខ​ដែល​បាន​ផ្សព្វ​ផ្សាយរួច​ហើយ ចំនួនអ្នកស្លាប់សរុបអាចឡើងដល់ ១០៦នាក់។

គិតត្រឹមថ្ងៃចន្ទនេះ អាជ្ញាធរខេត្តហ៊ូប៉ី បានបញ្ជាក់ថា មាន ១.២៩១ករណី ដែល ២៤ ករណីបានស្លាប់។ អាជ្ញាធរក្នុងទីក្រុងធានជីន ប្រទេសចិន បានអនុវត្តន៍វិធានការណ៍ពេលសង្គ្រាម​ក្នុងគោល​បំណងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត នឹងបានបញ្ជាឱ្យបង្កើតកន្លែងវេជ្ជសាស្ត្រ​តែមួយដាច់ដោយឡែក ដើម្បីប្រឆាំងនឹងការរីករាលដាលនៃការឆ្លងរាលដាលដ៏សាហាវនេះ។

រដ្ឋាភិបាលនៅទូទាំងពិភពលោក បានធ្វើការប្រុងប្រយ័ត្នខ្ពស់ ចំពេលមានការផ្ទុះឡើង​នៃ​ការរីករាលដាលនៃជំងឺរាតត្បាតថ្មី ដែលត្រូវបានគេរាយការណ៍ជាលើកដំបូង កាលពីចុង ខែធ្នូ ឆ្នាំ២០១៩ ។

២០១៩-nCoV ត្រូវបានគេរកឃើញនៅប្រទេសកូរ៉េខាងត្បូង ជប៉ុន តៃវ៉ាន់ វៀតណាម កម្ពុជា សិង្ហបុរី ម៉ាឡេស៊ី ថៃ នេប៉ាល់ អូស្ត្រាលី បារាំង អាល្លឺម៉ង់ កាណាដា និងសហរដ្ឋអាមេរិក ដែលជំរុញឱ្យមានការបញ្ចាំងពិសេសសម្រាប់អ្នកដំណើរដែលមកពី​អាស៊ី​នៅអាកាសយានដ្ឋានជុំវិញសកលលោក៕

(ប្រភព Sputnik: បកប្រែដោយលោក មាស សំអុល)