កម្លាំងអធិការស្រុកបុរីអូរស្វាយឃាត់ខ្លួនប្ដីប្រពន្ធពីរនាក់ជួញដូរគ្រឿងញៀន

វិទ្យុជាតិកម្ពុជា៖ដោយលោកអ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង ៖


ប្តីប្រពន្ធពីរនាក់ជួញដូរគ្រឿងញៀនត្រូវបានកម្លាំងអធិការស្រុកបុរីអូរស្វាយសែនជ័យ សហការជាមួយក្រុមប្រជាការពារ ចុះឃាត់ខ្លួនដកហូត គ្រឿងញៀញប្រភេទមេតំហ្វេតាមីន( w y )ជិត 600រយ គ្រាប់។
ការឃាត់ខ្លួនពីនាក់ប្ដីប្រពន្ធនេះត្រូវបានធ្វើឡើង នៅវេលាម៉ោង៨ និង ៤៧ នាទីកាលពីថ្ងៃទី ២៧ ខែមករាឆ្នាំ ២០២០ ត្រង់ចំណុចជាំតាលឹម ភូមិអន្លង់ស្វាយ ឃុំព្រះរំកិល/ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។
លោកអនុសេនីយ៍ឯក ថងសាម៉ៃ អធិការរងស្រុកបុរីអូរស្វាយសែនជ័យបានដឹងថាសង្ស័យទាំងពីរនាក់ប្ដីប្រពន្ធមានឈ្មោះបៃ សែងចាន់ភេទប្រុសអាយុ ៤០ ឆ្នាំ(ប្ដី)និងឈ្មោះហ្វយ ឡៃភេទស្រីអាយុ ៤២ឆ្នាំជាប្រពន្ធទីលំនៅឃុំស្រឡៅពីរ ស្រុកឆែបខេត្តព្រះវិហារ។លោកអធិការបានឲ្យដឹងទៀតថាកាលពីព្រឹកថ្ងៃទី ២៧ ខែមករា ត្រូវបានកម្លាំងសម្ងាត់រាយការណ៍ថាមានមុខសញ្ញា ប្ដីប្រពន្ធពីរនាក់ជិះម៉ូតូជួញដូរគ្រឿងញៀននៅចំណុចខាងលើ លោកក៏បានដឹកនាំកម្លាំងអធិការកម្លាំងប៉ុស្តិ៍រួមជាមួយប្រជាការពារពួនស្ទាក់ឈានដល់ការឃាត់ខ្លួនជនសង្ស័យប្ដីប្រពន្ធពីរនាក់ជិះតាមម៉ូតូធ្វើសកម្មភាព។
លោកបន្តថាក្រោយការឃាត់ខ្លួនយើងដកហូតម៉ូតូមួយគ្រឿងឆែកឆេររកឃើញថ្នាំញៀនប្រភេទកំប៉េតាមីន(w y)ចំនួន586 គ្រាប់បញ្ជូនខ្លួនឲ្យកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តធ្វើការសាកសួរបន្ត។
បច្ចុប្បន្នជនសង្ស័យពីរនាក់ប្ដីប្រពន្ធរួមនឹងវត្ថុតាងត្រូវបានរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕