របាយការណ៍ប្រទេសចិន៖ មនុស្សចំនួន ២.៧៤៤ នាក់ ត្រូវបានគេអះអាងថា មានជំងឺរលាកសួតប្រភេទថ្មី និងមនុស្សចំនួន៨០នាក់ស្លាប់

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ — អាជ្ញាធរសុខាភិបាលចិនបានប្រកាសនៅថ្ងៃចន្ទនេះថា មានករណីជំងឺរលាកសួត ដែល​បណ្តាលមកពីវីរុសឆ្លងថ្មី (២០១៩-nCoV) ក្នុងនោះមានមនុស្ស ៤៦១នាក់ ស្ថិតក្នុងស្ថានភាព​ធ្ងន់ធ្ងរ​ត្រូវបានរាយការណ៍នៅក្នុងប្រទេសកាលពីល្ងាចថ្ងៃអាទិត្យ។
តាមគណៈកម្មាធិការសុខភាពជាតិបានឱ្យដឹងថា ក្នុងអំឡុងពេល ២៤ម៉ោង កន្លងមកនេះ​ មានករណីថ្មីចំនួន៧៦៩ករណី និងករណីសង្ស័យថ្មី ៣.៨០៦នាក់ និង២៤នាក់ បានស្លាប់ (ចំនួន២៤នាក់នៅហ៊ូប៉ី) ដោយសារជំងឺនេះត្រូវបានគេរាយការណ៍។

គិតត្រឹមថ្ងៃអាទិត្យនេះ ស្ថានភាពជំងឺរលាកសួតបានបណ្តាលឱ្យមានមនុស្សស្លាប់សរុប ៨០នាក់ ខណៈមនុស្ស ៥១នាក់ បានជាសះស្បើយហើយ ៥.៧៩៤ នាក់នៅតែជាអ្នកជំងឺដែល​គេសង្ស័យ។

គណៈកម្មាធិការនេះបាននិយាយថា ទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សសរុបចំនួន ៣២.៧៩៩នាក់ ត្រូវបានគេតាមដាន ដោយបន្ថែមថា ក្នុងចំណោមពួកគេចំនួន ៣០.៤៥៣នាក់​ បច្ចុប្បន្ន​ស្ថិតក្រោមការឃ្លាំមើលខាងវេជ្ជសាស្ត្រ ខណៈមនុស្សចំនួន ៥៨៣នាក់ ផ្សេងទៀតត្រូវ​បានរំសាយចេញ​ពី​មន្ទីរពេទ្យកាលពីថ្ងៃអាទិត្យ។

ក្រៅពីនេះករណី ដែលត្រូវបានបញ្ជាក់ថា ចំនួន ១៧ករណី​ត្រូវបានរាយការណ៍នៅក្នុង​តំបន់រដ្ឋបាលពិសេសហុងកុង ម៉ាកាវ និង តៃវ៉ាន់ ដោយ ៨ករណីនៅហុងកុង ៥ករណី​នៅ​ម៉ាកាវ និង ៤ករណីទៀតនៅ តៃវ៉ាន់។

នៅបរទេស ករណីដែលបានបញ្ជាក់ត្រូវបានរាយការណ៍នៅក្នុងប្រទេសថៃ មាន(៧) ជប៉ុន (៣) សាធារណរដ្ឋកូរ៉េ (៣) សហរដ្ឋអាមេរិក (៣) វៀតណាម (២) សិង្ហបុរី (៤) ម៉ាឡេស៊ី (៣) នេប៉ាល់ (១) បារាំង (៣) និងអូស្ត្រាលី (៤) ។

ជាមួយគ្នានេះដែរ កាលពីថ្ងៃអាទិត្យ អាជ្ញាធរចិន បានប្រកាសផែនការពន្យារថ្ងៃឈប់​សម្រាក​បុណ្យចូលឆ្នាំថ្មីតាមច័ន្ទគតិ ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣០ ខែមករា ក្នុងកម្រិត​មួយ​ដ៏ត្រឹមត្រូវ ដែលជាវិធានការដ៏សំខាន់ ដើម្បីគ្រប់គ្រងការផ្ទុះឡើងនៃវីរុសឆ្លងវីរុសនេះ។ ថ្ងៃឈប់សម្រាកបានចាប់ផ្តើមនៅថ្ងៃទី ២៤ ខែមករា។

សេចក្តីសម្រេចនេះ ត្រូវបានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញ​ផ្សាយបន្ទាប់ពីក្រុមដឹកនាំនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន ស្តីពីការការពារ​ និង ការត្រួតពិនិត្យការផ្ទុះឡើងនៃវីរុសឆ្លង (coronavirus)នេះ បានរៀបចំកិច្ចប្រជុំមួយកាលពីថ្ងៃ អាទិត្យដើម្បីរៀបចំផែនការការងារនេះ។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្តីលោក លីកេ ឈាំង សមា​ជិក​គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាល (CPC) និងជាប្រធានក្រុម។ លោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃ​ការិយា​ល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិម CPC និងជាអនុប្រធានក្រុមបានចូលរួមក្នុងកិច្ច​ប្រជុំនេះ៕

(ប្រភព ស៊ីនហួ: បកប្រែដោយលោក មាស សំអុល)