ក្រសួងសុខាភិបាល អំពាវនាវ អ្នកដែលលក់ម៉ាស់កុំតម្លើងថ្លៃម៉ាស់

វិទ្យុជាតិកម្ពុជា៖

ក្រសួងសុខាភិបាល បានអំពាវនាវ ដល់អ្នកដែលលក់ម៉ាស់ (mask) ទាំងអស់ សូមចូលរួមទប់ស្កាត់ការចម្លងវីរុសកូរ៉ូណាថ្មី (2019-nCoV) ដោយសុំកុំតម្លើងថ្លៃម៉ាស់ ដើម្បីទុកលទ្ធភាពឲ្យបងប្អូនប្រជាពលរដ្ឋយើងដែលមានតម្រូវការប្រើម៉ាស់ អាចទិញប្រើបានផង។ នេះគឺជាកិច្ចចូលរួមការពារសុខភាពផ្ទាល់ខ្លួនលើការចម្លងជំងឺនេះ និងជាបុណ្យកុសលសម្រាប់លោកអ្នកជាអ្នកលក់ម៉ាស់នេះផង។
តាមផេកហ្វេស ប៊ុក ផ្លូវការរបស់ក្រសួងសុខាភិបាលបានចុះផ្សាយថា សូមបងប្អូនប្រជាពលរដ្ឋយល់ដឹងថាប្រសិនបើមិនមានម៉ាស់ទេនោះ ក៏អាចប្រើកន្សែង ឫក្រដាសជូតមាត់ សម្រាប់ទប់មាត់នៅពេលក្អកកណ្តាស់បាន ហើយត្រូវលាងដៃភ្លាមក្រោយពេលក្អកកណ្តាស់ជាមួយសាប៊ូនិងទឹកស្អាត។
ខាងក្រោមនេះជាសារអប់រំសុខភាព ដែលលោកអ្នកអាចទាញយកមកប្រើប្រាស់បានសម្រាប់កិច្ចការពារសុខភាពលោកអ្នកពីការចម្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) នេះ ៖