សហរដ្ឋអាមេរិកព្រមានមេបញ្ជាការកងទ័ពឃឺដថ្មី  អាចមានវាសនាដូចគ្នានឹងឃាតកម្មលើកមុន

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០​ — កាលពីដើមខែនេះ លោក Esmail Ghaani ដែលបានទទួលជោគជ័យក្លាយជាមេបញ្ជាការកងកម្លាំងបដិវត្តដ៏យូរអង្វែង បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ Qasem Soleimani ត្រូវបានគេធ្វើឃាតនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក បានសន្យាថា នឹងបន្តការងាររបស់មេបញ្ជា ការមុនរបស់លោក ។

អ្នកតំណាងពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ីរ៉ង់ លោក Brian Hook បានព្រមានថា សហរដ្ឋអាមេរិកនឹងធ្វើឃាតមេបញ្ជាការកងពលឃឺដ លោកឧត្តមសេនីយ៍ Esmail Ghaani  ប្រសិនបើគាត់ផ្តោតគោលដៅទៅលើជនជាតិអាម៉េរិកណាម្នាក់។

នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ លោក Hook បាននិយាយទៅកាន់សារព័ត៌មាន Asharq al-Awsat កាសែតអារ៉ាប់ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ថា «ប្រសិនបើលោក Ghaani ដើរតាមមាគ៌ានៃការសម្លាប់ជនជាតិអាម៉េរិក នោះគាត់នឹងជួបវាសនាដូចគ្នា»។

យោងតាមអ្នកការទូតអាម៉េរិករូបនេះបានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Trump បានបញ្ជាក់យ៉ាងច្បាស់ថា រាល់ការវាយប្រហារណាមួយចំពោះជនជាតិអាម៉េរិក ឬផលប្រយោជន៍អាម៉េរិក នឹងត្រូវទទួលបានការឆ្លើយតបវិញយ៉ាងដាច់ខាត ដូចដែលប្រធានាធិបតីរូបនេះបានធ្វើកាលពីថ្ងៃទី ២ ខែមករា កន្លងមក។

លោក Hook ក៏បាននិយាយផងដែរថា លោកជឿជាក់ថា របបអ៊ីរ៉ង់ឥឡូវនេះយល់ថា ពួកគេមិនអាចវាយប្រហារអាម៉េរិក នឹងគេចចេញពីវាបានទេ។

លោក Ghaani ដែលត្រូវបានតែងតាំងជាប្រមុខនៃក្រុមឆ្មាំបដិវត្តកងម្លាំង Quds​ ដែលជាក្រុមឥស្សរជនយោធាដែលត្រូវបានចោទប្រកាន់ពីបទធ្វើប្រតិបត្តិការយោធា និងចារកម្មក្រៅប្រទេសអ៊ីរ៉ង់ បានព្រមានពីផលវិបាកដ៏អាក្រក់សម្រាប់ជនជាតិអាម៉េរិក បន្ទាប់ពីការធ្វើឃាតលោក Soleimani ដោយទទូចឱ្យមានភាពអត់ធ្មត់ ហើយលោកបាននិយាយថា ពិភពលោកឆាប់ៗនេះនឹងឃើញសាកសពរបស់ជនជាតិអាម៉េរិកពាសពេញមជ្ឈិមបូព៌ា។

ដោយសន្យាថា នឹងបន្តមាគ៌ារបស់លោក Martyr Soleimani ដោយប្រើកម្លាំងដូចគ្នាតែមួយ លោក Ghaani ក៏បាននិយាយផងដែរថា «សំណងតែមួយគត់សម្រាប់ការសម្លាប់មុនមេបញ្ជាការមុនរបស់លោក»  គឺដកអាម៉េរិកចេញពីតំបន់៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)