បទវិភាគអន្តរជាតិ៖ប្រទេសចិនមានជំនឿចិត្តនិងមានសមត្ថភាពយកជ័យជម្នះលើសភាពជំងឺថ្មី

វិទ្យុជាតិកម្ពុជា៖
ប្រទេសចិន៖ នាពេលថ្មីៗកន្លងទៅនេះ ក្រុងWuhan ខេត្តHubei ប្រទេសចិនបានកើតមានសភាជំងឺរលាកសួតថ្មីបង្កឡើងដោយមេរោគកូរ៉ូណាថ្មី ព្រមទាំងមានភាពរីករាលដាល ។ ដើម្បីគាំពារសុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាពលរដ្ឋ រដ្ឋាភិបាលចិនបានធ្វើការងារបង្ការនិងគ្រប់គ្រងសភាពជំងឺ ដោយឈរលើមូលដ្ឋាននៃគោលការណ៍ទាន់ពេលវេលា បើកចំហរនិងប្រកបដោយតម្លាភាព ព្រមនិងបង្កើនកិច្ចសហប្រតិបតិ្តការអន្តរជាតិ ទប់ទល់នឹងបញ្ហាប្រឈមដោយនឹងធឹង ដោយបានបង្ហាញឱ្យឃើញនូវទំនួលខុសត្រូវយ៉ាងខ្ពស់ចំពោះសុខភាពរបស់សាធារណជនក្នុងស្រុក និងសន្តិសុខសុខាភិបាលពិភពលោកទាំងមូល ។
បន្ទាប់ពីក្រុង Wuhan បានរកឃើញជំងឺរលាកសួតថ្មីមុនគេបង្អស់កាលពីថ្ងៃទី៣០ ខែធ្នូឆ្នាំ ២០១៩ រដ្ឋាភិបាលចិនបានចាត់បញ្ជូនមន្ត្រីជាបន្ទាន់ក្នុងន័យជួយតំបន់នេះបង្ការនិងគ្រប់គ្រងសភាពជំងឺ ហើយបានចំណាយពេលគ្រាន់តែជាងមួយសប្តាហ៍ក៏បានវិនិច្ឆ័យជាក់លាក់ថា មូលហេតុបង្កជំងឺគឺបណ្តាលមកពីមេរោគជំងឺជាមេរោគកូរ៉ូណាថ្មី ប្រការនេះដណ្តើមបានពេលវេលាដ៏មានតម្លៃសម្រាប់បង្ការនិងគ្រប់គ្រងសភាជំងឺ ។ ប្រទេសចិនបានប្រកាសសភាពជំងឺដោយបើកចំហរនិងមានតម្លាភាព ព្រមនិងធ្វើការប្រាស្រ័យទាក់ទងជាមយយអង្គការសុខភាពពិភពលោកយ៉ាងស្អិតល្មួត ព្រមទាំងបានជូនដំណឹងស្តីពីសភាពជំងឺដោយទាន់ពេលវេលាចំពោះប្រទេសពាក់ព័ន្ធ និងហុងកុង ម៉ាកាវ ក៏ដូចជាតំបន់តៃវ៉ា់ន់ផងដែរ ។
លោក Eric Rubin នាយកផ្នែកជំងឺឆ្លងនៃវិទ្យាស្ថានវេជ្ជសាស្រ្តនៃសកលវិទ្យាល័យ Harvard អាមេរិកបានថ្លែងថា រដ្ឋាភិបាលចិនបានបង្ហាញពីភាពអាចពឹងផ្អែកបានយ៉ាងខ្លាំងក្នុងប្រតិបត្តិការទប់ទល់នឹងជំងឺរលាកសួតវីរូស Corona ធុនថ្មី ដោយបានបើកចំហព័ត៌មានទាំងអស់ ដែលបានជួយពិភពលោកទាំងមូលក្នុងការសិក្សាស្រាវជ្រាវអំពីជំងឺបែបនេះ។
ជំងឺឆ្លងជាច្រើនប្រភេទដេលបណ្តាលមកពីវីរូស មេរោគឬមួយក៏ប៉ារ៉ាស៊ីតបានក្លាយទៅជាបញ្ហាសុខាភិបាលសាធារណៈដ៏ធំនិងសំខាន់ដែលសង្គមមនុស្សជាតិត្រូវប្រឈមមុខ ជាមួយគ្នានេះដែរ សមត្ថភាពរបស់មនុស្សជាតិក្នុងការទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺឆ្លងក៏ត្រូវបានលើកកម្ពស់ឥតឈប់ឈរផងដែរ។ ប្រឈមមុខនឹងជំងឺឆ្លងថ្មី យើងគួរប្រុងប្រយ័ត្នដោយកម្រិតខ្ពស់ផង ហើយក៏មិនបាច់ភ័យរន្ធត់ហួសពេកផងដែរ។ រដ្ឋាភិបាលចិននិងប្រជាពលរដ្ឋចិនមានជំននឿចិត្តយកឈ្នះលើការប្រយុទ្ធជាមួយជំងឺឆ្លងដោយពឹងផ្អែកលើប្រព័ន្ធរបបដ៏ពេញលេញបង្គួរសម្រាប់បង្ការនិងគ្រប់គ្រងជំងឺឆ្លងដែលផ្ទុះឡើងជាយថាហេតុនិងជាថ្មីដែលបានបង្កើតឡើងបន្ទាប់ពីជំងឺ SARS នាឆ្នាំ២០០៣កន្លងមក និងពឹងផ្អែកលើការគាំទ្រដោយពេញទំហឹងនៃប្រទេសទាំងចិនមូល ក៏ដូចជាពឹងផ្អែកលើកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរអន្តរជាតិដែលមានភាពបើកទូលាយនោះផងដែរ៕