ក្រសួងសុខាភិបាលបញ្ជាក់ថា កម្ពុជាមិនទាន់មានករណីឆ្លងជំងឺរលាកសួតបង្កឡើងដោយមេរោគកូរ៉ូណាវ៉ីរុសនៅឡើយទេ

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

        MC៖ ក្នុងសន្នីសីទសារព័ត៌មានលើប្រធានបទ ស្តីពី «វឌ្ឍនភាពរបស់ក្រសួងសុខាភិបាល និងបច្ចុប្បន្នភាពជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណា ប្រភេទថ្មី»នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៣ ខែមករា នេះ លោកជំទាវ ឱ វណ្ណឌីនរដ្ឋលេខាធិ និងជាអ្នកនាំពាក្យក្រសួង       សុខាភិបាលមានប្រសាសន៍ថា  បើទោះបីជាមិនទាន់មានករណីនេះ ក៏ដោយតែក្រសួងបានត្រៀមនិងដាក់ម៉ាស៊ីនស្គែនកំដៅនៅតាមតាមច្រកអន្តរជាតិភ្នំពេញ  ខេត្ត ព្រះសីហនុ និងច្រកអន្តរជាតិខេត្តសៀមរាប ជាមួយនឹងសម្ភារៈបរិក្ខា និងគ្រូពេទ្យជំនាញប្រចាំការនៅទីនោះ។

ក្រសួងសុខាភិបាល នៅតែមានការប្រុងប្រយ័ត្នខ្ពស់ដោយណែនាំឱ្យមន្ទីរសុខាភិបាលគ្រប់រាជធានីខេត្តជាពិសេសខេត្តនៅតាមព្រំដែន ឱ្យតាមដានជំងឺនេះឱ្យបានម៉ត់ចត់។ ជាមួយគ្នានោះក្រសួងគ្រោងនឹងដាក់ម៉ាស៊ីនស្គែនកំដៅនៅច្រកអន្តរជាតិប៉ោយប៉ែត ច្រកបាវិត និងច្រកព្រែកចាកបន្ថែមទៀត។

លោកជំទាវបញ្ជាក់ថា រោគសញ្ញានៃជំងឺនេះ មានដូចជា៖ ក្តៅខ្លួនលើសពី៣៨អង្សា ក្អក កណ្តាស ដកដង្ហើមថប់ៗជាដើម។

លោកជំទាវ អំពាវនាវ មានការប្រុងប្រយ័ត្នសុខភាព ដោយគួតែកុំទៅកន្លែងដែលមានផ្ទុះជំងឺនេះ  បើមានការសង្ស័យ ឬក៏ក្តៅខ្លួនត្រូវទៅពិនិត្យសុខាភាពមុននឹងធ្វើដំណើរទៅក្រៅប្រទេស  កុំទៅកន្លែងមានមនុស្សច្រើន ហាមប៉ះពាល់សត្វ។  ពិសាទឹកឱ្យបានច្រើន ត្រូវហូបអាហាណាចំអិនឱ្យឆ្អិន រក្សាអនាម័យលាងដៃនឹងសាប៊ូ ទឹកស្អាត​ ពាក់ម៉ាស់ កុំយកដៃទៅខ្ទប់ពេលក្អកកណ្តាស់។

អង្គការសុខភាពពិភពលោកបានឱ្យដឹងថា  គិតត្រឹមថ្ងៃនេះមានករណីឆ្លងនៅប្រទេសថៃ ៤នាក់ ជប៉ុន ១នាក់ កូរ៉េ ១នាក់ សហរដ្ឋអាមេរិក១នាក់ ដែលអ្នកជំងឺទាំងអស់នោះមានប្រវត្តិចេញចូលទៅទីក្រុងវូហាន ប្រទេសចិន៕