ទីក្រុងអង់ការ៉ាចូលរួមសមយុទ្ធកងនាវាចរណាតូជាមួយសម្ព័ន្ធមិត្តអឺរ៉ុប

AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០​ — កាលពីថ្ងៃអង្គារ ក្រសួងការពារជាតិតួកគីបាននិយាយថា ប្រទេសតួកគីកំពុងចូលរួមក្នុងសមយុទ្ធកងទ័ពជើងទឹករបស់អង្គការណាតូឈរជើងលេខ ២ នៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេរួមគ្នាជាមួយប្រទេសអ៊ីតាលី , អាល្លឺម៉ង់ និងក្រិច។

ក្រសួងនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កងនាវាចម្បាំង Orucreis និង Salihrei របស់តួកគី កងនាវាចម្បាំង Carabiniere របស់អ៊ីតាលី កងនាវាចម្បាំង Hamburg របស់អាល្លឺម៉ង់ និងកងនាវាចម្បាំង Limnos របស់ក្រិច ត្រូវបានដាក់ពង្រាយនៅក្នុងសមយុទ្ធអចិន្រ្តៃយ៍របស់អង្គការណាតូក្រុមនាវាចរណ៍លេខ ២»។

តួកគីដើរតួនាទីយ៉ាងសំខាន់ក្នុងចំណោមប្រទេសចំនួន ៣០ ដែលចូលរួមក្នុងក្រុមនាវាចរអចិន្រ្តៃយ៍ទី ២ របស់ណាតូ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើប្រតិបត្តិការឆ្មាំសមុទ្ររបស់ណាតូ ហើយក៏ផ្តល់ការគាំទ្រ នឹងការចូលទៅកាន់កងនាវារបស់សម្ព័ន្ធមិត្តនៅកំពង់ផែ Axaz និង Mesin នៅសមុទ្រមេឌីទែរ៉ាណេផងដែរ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)