សម្តេចចៅហ្វាវាំង គង់ សំអុល រួមជាមួយសហការី អញ្ជើញប្រគេនទេយ្យទាន រាប់បាត្រព្រះសង្ឃ ក្នុងឱកាសត្រៀមរៀបចំ បូជាព្រះសព សម្តេចព្រះធម្មលិខិត លាស់ ឡាយ

AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ —

សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង រួមជាមួយសហការី អញ្ជើញប្រគេន​ទេយ្យទាន ចតុប្បច្ច័យព្រះសង្ឃ និងរាប់បាត្រព្រះសង្ឃ ព្រមទាំងជូនក្រណាត់ស និងថវិកា ដល់តាជី យាយជី ក្នុងឱកាស​ត្រៀមរៀបចំបូជាព្រះសព សម្តេចព្រះធម្មលិខិត លាស់ ឡាយ សម្តេចព្រះសង្ឃនាយករងទី១ និងជាព្រះប្រធានថេរសភា​នៃពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា នៅវត្តសន្សំកុសល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ។

រូបថត៖ សោម ឬទ្ធី