បុគ្គលិកពេទ្យចំនួន ១៥ នាក់បានឆ្លងមេរោគជំងឺរលាកសួតប្រភេទថ្មីនៅខេត្តវូហាន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២២.០១.២០)

ចិន៖ អាជ្ញាធរសុខាភិបាលក្នុងតំបន់បាននិយាយនៅលើបណ្តាញសង្គមវ៉ៃប៉ូ ​កាលពីថ្ងៃអង្គារនេះ  ថាបុគ្គលិកពេទ្យចំនួន ១៥ នាក់នៅខេត្តវូហានត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺផ្លូវដង្ហើមប្រភេទថ្មី    ហើយក៏មានបុគ្គលិកមួយចំនួនទៀតដែលសង្ស័យថានឹងមានផ្ទុកជំងឺនេះ។

របាយការណ៍បានប្រាប់ឲ្យដឹងថាបុគ្គលិកពេទ្យម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខណៈបុគ្គលិកពេទ្យផ្សេងទៀតស្ថិតក្នុងស្ថានភាពល្អប្រសើរ ​  ។

អាជ្ញាធរខេត្តបានបញ្ជាក់ពីការស្លាប់មនុស្សទីបួនដោយសារជំងឺនេះនៅក្នុងខេត្តវូហានដោយអ្នកជំនាញក្នុង​ទីក្រុងប៉េកាំងបានព្រមានពីការឆ្លងជំងឺនេះពីមនុស្សទៅមនុស្សដែលជាលទ្ធភាពមួយ​អាចឲ្យជំងឺនេះ​រីករាលដាលយ៉ាងឆាប់រហ័សនិងកាន់តែ បានឆ្ងាយគ្រប់ទីកន្លែង ។