អាជ្ញាធរខណ្ឌដូនពេញ​ ចាប់ឃាត់ម៉ូតូ​បានចំនួន២០គ្រឿងដែលបំពាក់បំពង់​សុីម័ងប្រែន បង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ចន​ ណារិទ្ធ

​        រាជធានីភ្នំពេញ​ មន្ត្រីរដ្ឋបាលខណ្ឌដូនពេញ​ បានអោយដឹងថា​ ដោយមានការណែនាំពីអភិបាលរាជធានីភ្នំពេញ​ សមត្ថកិច្ចខណ្ឌដូនពេញ​ ដឹកនាំដោយលោក​ សុខ​ ពេញវុធ​ អភិបាលខណ្ឌដូនពេញ​ បានបង្រ្កាបម៉ូតូគ្រប់ប្រភេទ​​  បំពាក់សុីមាំងប្រែនបំពងសំឡេង ដែលបង្កការរំខានដល់ភ្លៀវជាតិ អន្តរជាតិ តាមបណ្តា ភូមិគ្រឹះថ្នាក់ដឹកនាំ  និវេសស្ថាន និង លំនៅដ្ឋានប្រជាពលរដ្ឋធ្វើអោយប៉ះពាល់សណ្តាប់សង្គម ជាពិសេសក្នុងម៉ោងសំរាកថ្ងៃ យប់ជាប្រចាំ។ 

មន្ត្រីដដែលបានបន្ថែមថា​ ការងារចុះបង្ក្រាបនោះផ្នែកជំនាញ នឹងប៉ុស្តិ៍ទាំង១១បានចេញធ្វើសកម្មភាពល្បាតពួនស្ទាក់​ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ត្រួតពិនិត្យ និងបង្ក្រាបលេីមធ្យោបាយ(រថយន្ត និងម៉ូតូបំពងសំឡេង​ ខុសប្រក្រតី សុីម័ងប្រែន ) ចាប់ពីថ្ងៃទី១៣  ដល់ថ្ងៃទី២១ខែមករាឆ្នាំ២០២០ ជាលទ្ធផលបានចំនួន២០គ្រឿង​  

​    មន្ត្រីដដែលដដែរបានបញ្ជាក់ថា​ កម្លាំងអធិការដ្ឋានបានធ្វើសកម្មភាពត្រួតពិនិត្យ បង្ក្រាបនៅក្នុងភូមិសាស្តទាំង១១សង្កាត់របស់ខណ្ឌដូនពេញរួមមាន៖

​ តំបន់ជុំវិញព្រះបរមរាជវាំង​ តាមតំបន់ដែលមានស្ថានទូត និវេស្ថានជនបរទេស​  ភូមិគ្រឹះថ្នាក់ដឹកនាំ​ គ្រឹះស្ថានអប់រំសិក្សា

​  តំបន់រម្មនីយ៍ដ្ឋានប្រវត្តិសាស្រ្ត វត្តភ្នំ  សារមន្ទីជាតិ​  តំបន់ទេសចរណ៍សប្បាយភាព​  និងតាមបណ្តោយផ្លូវសុរាម្រិតដេីមពោធិ​ ព្រះបរមរូប​ វិមានឯករាជ្យ​   

​    ម៉ូតូដែលឃាត់បាននោះ​ យកទៅរក្សាទុក នៅអធិការដ្ឋាន ដើម្បីសុំគោលការណ៍ដឹកនាំធ្វើការអប់រំ ណែរនាំដល់ម្ចាស់ អោយបញ្ឃប់ការប្រើប្រាស់មធ្យោបាយ ខុសប្រក្រតី 

​   ជាទិសដៅបន្ត កម្លាំងអធិការដ្ឋាន និងប៉ុស្តិ៍ទាំង១១  បន្តខិតខំដេីម្បីធ្វើការបង្ក្រាបអោយបានជាប្រចាំ​