រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រកាសផ្អាកការផ្គត់ផ្គង់ទឹកស្អាត រយៈពេលខ្លីនៅខ័ណ្ឌចំនួន៥ក្នុងរាជធានីភ្នំពេញ

វិទ្យុជាតិកម្ពុជា៖ ស្រីផល 20,01,2020៖

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រកាសផ្អាកការផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លី នៅខ័ណ្ឌចំនួន៥ ក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើការកាត់ តភ្ជាប់បំពង់ចែកចាយទឹកថ្មី។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា ខ័ណ្ឌចំនួន៥ ដែលត្រូវបានផ្អាកការផ្គត់ផ្គង់ទឹករួមមាន ខណ្ឌពោធិ៍សែនជ័យ ខ័ណ្ឌដង្កោ ខណ្ឌសែនសុខ ខ័ណ្ឌឬស្សីកែវ និង ខ័ណ្ឌពោធិ៍សែនជ័យ។ក្នុងនោះនៅយប់ថ្ងៃទី២១ ខែមករាឆ្នាំ២០២០ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ៩០មម ចំនួន០១ទីតាំង នៅលើចិញ្ចើមផ្លូវលេខ១១cc ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវcc(ផ្លូវវេងស្រេង) ដល់ផ្លូវលេខ២៨cc-៣E ប្រមាណជា ០៤ម៉ោង គឺចាប់ពីម៉ោង ២០:០០នាទីយប់ ដល់ម៉ោង ២៤:០០នាទីយប់។
នៅយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០នៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ១៦០មម ចំនួន ០១ទីតាំង លើចិញ្ចើមផ្លូវលេខ៦០៨ ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ២១១DT_ដល់ផ្លូវលេខ២១៧DT ប្រមាណជា០៤ម៉ោង គឺចាប់ពីម៉ោង ២០:០០នាទីយប់ ដល់ម៉ោង ២៤:០០នាទីយប់។
នៅយប់ថ្ងៃទី២២ ខែមករាឆ្នាំ២០២០ នៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ១១០មម ចំនួន១ទីតាំង នៅលើផ្លូវលេខ៨៣p-៣ ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកលើផ្លូវលេខ៤១៣K ផ្លូវលេខ៤១៣K-១៣ និងផ្លូវលេខ៨៣០-៣b ប្រមាណជា០៤ម៉ោង គឺចាប់ពីម៉ោង ២០:០០នាទីយប់ ដល់ម៉ោង ២៤:០០នាទីយប់ ។
នៅយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ នៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ៩០មម ចំនួន០១ទីតាំង នៅលើចិញ្ចើមផ្លូវលេខ២០១R កែងនឹងផ្លូវលេខ២០១-៧ ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹក ចាប់ពីផ្លូវលេខ២០១R ដល់ផ្លូវលេខ២០១R-a ប្រមាណជា០៤ម៉ោង គឺចាប់ពីម៉ោង ២០:០០នាទីយប់ ដល់ម៉ោង ២៤:០០នាទីយប់។
ចំណែកនៅក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃ ទី២៣ខែមករា ឆ្នាំ២០២០ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ១១០មម ចំនួន០១ទីតាំង នៅលើចិញ្ចើមផ្លូវលេខ១១៤K ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកលើផ្លូវលេខ៨៦ ដល់ផ្លូវលេខ២០២K-៦ ប្រមាណជា ០៤ម៉ោង គឺចាប់ពីម៉ោង ២០:០០នាទីយប់ ដល់ម៉ោង ២៤:០០នាទីយប់។
ដូច្នេះក្នុងតំបន់មួយចំនួនក្នុងខណ្ឌទាំង៥ ដែលត្រូវផ្អាកការផ្តគ់ផ្គង់ទឹករយៈពេលខ្លីនេះអាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករ ក្នុងរយៈពេលខ្លី ក្រោយពេលកាត់ភ្ជាប់បំពង់ទឹកថ្មីរួច ។ ជាមួយគ្នានេះ សាលារាជធានីភ្នំពេញ សូមឲ្យប្រជាពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាន និងទីតាំងខាងលើ ដែលនឹងត្រូវរងការខ្វះទឹករយៈពេលខ្លីនេះ ត្រៀមបំរុងទឹកសម្រាប់ប្រើប្រាស់។