លោកជំទាវ ម៉ែន សំអន៖ ការអនុវត្តច្បាប់ ទប់ស្កាត់អំពើពុករលួយ ភាពអយុត្តិធម៌ក្នុងសង្គម និង​ការរំលោភបំពានដោយប្រើអំណាច ត្រូវបានលុបបំបាត់ និងហួសសម័យ 

AKP ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០–លោកជំទាវ កិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បាន​បញ្ជា​ក់​ថា ការអនុវត្តច្បាប់ ទប់ស្កាត់អំពើពុករលួយ ភាពអយុត្តិធម៌ក្នុងសង្គម និងការ​រំលោ​ភ​បំ​ពា​ន​ដោ​យប្រើអំណាច ត្រូវបានលុបបំបាត់ និងហួសសម័យ។

លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ បែបនេះ នៅក្នុងពិធីបើកសន្និបាតបូក​សរុ​ប​ល​ទ្ធ​ផ​លការងារឆ្នាំ២០១៩ និងផែនកា​រ​ទិ​ស​ដៅ​ភា​រ​កិច្ចឆ្នាំ២០២០ របស់ក្រសួងទំនាក់ទំន​ងជា​មួ​យ​រ​ដ្ឋ​សភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលបា​ន​ធ្វើ​ឡើងនាថ្ងៃចន្ទទី២០ ខែមករា ឆ្នាំ២០២០ នៅ​ស​ណ្ឋាគារសុខាភ្នំពេញ។

ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា វឌ្ឍនភា​ព​កា​រងារនៃបេសកកម្មចំបងរបស់ក្រសួងដើម្បីឱ្យអង្គសន្និបាតធ្វើការត្រួតពិនិត្យតាមដាន ដូ​ច​ជា ការអនុវត្តច្បាប់ ទប់ស្កាត់អំពើពុករលួយ ភាពអយុត្តិធម៌ក្នុងសង្គម និងការ​រំលោភ​បំពា​ន​ដោ​យប្រើអំណាចដើម្បីបំរើប្រយោជន៍បុគ្គល និងបក្ខពួក គ្រួសារនិងការពារសិទ្ធិរបស់ពលរដ្ឋ និង​សុវត្ថិភាពសាធារណៈពោល គឺពង្រឹងអភិបាលកិច្ចល្អ ដែ​លជាស្នូល​នៃយុ​ទ្ធសា​ស្ត្រ​ច​តុ​កោ​ណ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល។

ទន្ទឹ​មនឹ​ងកា​រពិ​និត្យ​លើ​របាយការណ៍ប្រចាំ ឆ្នាំ២០១៩ លោកជំទាវ ម៉ែន សំអន បាន​ផ្ត​ល់​​​​ជាការលើកទឹកចិត្តចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ថ្នាក់ចំណុះឱ្យក្រសួង ដែលបា​នអ​នុ​វ​ត្ត​ប្រ​​កបដោយលទ្ធផលល្អក្នុងសកម្មភាពការងារកន្លងមក មានលក្ខណៈសម្បត្តិថ្លៃថ្នូរ ស័​ក្តិ​ស​ម​ជា​អ្នកបម្រើដ៏ល្អរបស់ប្រជាជនដោយផ្លាស់ប្តូរឥរិយាបទ ប្រែក្លាយខ្លួនទៅជាអ្នកផ្តល់​សេវា​ដ៏​មា​ន​ប្រសិទ្ធភាព និងជាដៃគូអភិវឌ្ឍន៍ ដែលអាចទុកចិត្តបាន សំដៅបម្រើប្រ​ជាពល​រដ្ឋ​ឱ្យ​កា​ន់​តែ​ប្រ​សើរឡើងតាមរយៈការបង្កើនប្រសិទ្ធផលសេវាកម្មសាធារណៈ។

ជាមួយគ្នានេះ មន្ត្រីរាជការក្រសួងទាំងអស់ត្រូវយកចិត្តទុក​ដាក់អនុវ​ត្តឱ្យ​បា​នល្អ តាម​អ​ភិ​​ក្រមទាំង៥ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ដែលយើងត្រូវចងចាំកុំឱ្យភ្លេចខ្លួន។

ក្នុងឱកាសសន្និបាតរយៈពេលពេញមួយថ្ងៃនេះ លោកជំទាវ ម៉ែន សំអន បា​ន​សុំ​ឱ្យ​មា​ន​កិច្ចពិភាក្សាតាមក្រុមទៅតាមការបែងចែករួចហើយ ដែលការបែងចែកនេះទៅ តាមវិស័​យ​សំ​​ខាន់ៗទាំង៣ក្រុមគឺទី១. ការប្រឈមក្នុងការងារទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ការតា​ក់​តែ​ងច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តិ និងការផ្សព្វផ្សាយច្បាប់ ទី២. ការ​ប្រឈ​ម​ក្នុ​ង​កា​រងារអធិការកិច្ចដោះស្រាយពាក្យបណ្តឹង និងការតាមដានការអនុវត្តច្បាប់ ទី៣. ការ​ប្រ​ឈ​មក្នុ​ង​​ការងាររដ្ឋបាល ផែនការការបណ្តុះបណ្តាល ហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៅពេលរសៀល ដើ​ម្បី​ផ្លា​​ស់ប្តូរបទពិសោធន៍លើកឡើងពីចំណុចល្អៗ និងចំណុចមិនទាន់បានកែលម្អ បញ្ហាប្រឈ​ម​ទាំ​​ងឡាយ ព្រមទាំងលើកនូវដំណោះស្រាយដ៏សមស្រប និងប្រកបដោយប្រសិទ្ធភាព ដើ​ម្បី​ពិ​និត្យសម្រេចដាក់ចុះទិសដៅ និងផែនការសម្រាប់អនុវត្តបន្ត។

លោកជំទាវ ម៉ែន សំអន បា​ន​ដាក់ចេញនូវការងារសំខាន់ៗ២ ជូនអង្គសន្និបាតត្រូវយក ចិត្ត​ទុ​កដាក់ពិភាក្សា ក្រសួងមានភារកិច្ចសម្របសម្រួលធ្វើទំនាក់ទំនងរវាងរាជរដ្ឋាភិបាល ជា​មួ​​យ​ស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភា និងចូលរួមតាក់តែង​ច្បាប់​លិខិ​តប​ទដ្ឋា​នគ​តិយុ​ត្ត​នា​នា​រ​ប​ស់រាជរដ្ឋាភិបាល លើកកម្ពស់ការយល់ដឹងពីច្បាប់ និងការអនុវត្តច្បាប់ ដោយ​ធ្វើ​កា​រ​ផ្ស​ព្វ​ផ្សា​យច្បាប់យ៉ាងទូលំទូលាយជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យបានយល់ដឹង។

ក្រៅពីការងារខាងលើ ក្រុមការងារក្រសួងបានចុះទៅដល់គ្រប់ខេត្ត ក្រុង ស្រុក ទីប្រជុំ ជន ជនបទដាច់ស្រយាល និងសហគមន៍នានា ដើម្បីបើកវេទិ​កាសា​ធារ​ណៈអ​ប់​រំ​ផ្ស​ព្វ​ផ្សា​យ​ច្បា​ប់ ធ្វើការស្ទាបស្ទង់មតិដើម្បីស្វែងយល់ពីទុក្ខលំបាក​របស់ប្រជាពលរដ្ឋផ្ស​ព្វផ្សាយរាល់​អនុ​សា​​​សន៍ដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំ ពិសេសកម្មវិធីនយោបាយផែនការ និងយុទ្ធ​សាស្រ្ត​អ​ភិ​វ​ឌ្ឍ​ន៍​ជា​តិ ជូនដល់ប្រជាពលរដ្ឋ ហើយពាំនាំនូវសំណូមពររបស់ប្រជាពលរដ្ឋ ជូនរាជរដ្ឋាភិ​បាល​ដើ​ម្បី​​ដោះស្រាយ។

ចំណែកការងារសំខាន់ទី២គឺ ការងារអធិការកិច្ច ដែលត្រូវអនុវត្តតាមស្ថាប័ន និងអ​ង្គ​ភា​ព​​​នានាជាប្រចាំ ដែលនេះជាភារកិច្ចដ៏សំខាន់ទាក់ទងនឹងការពង្រឹងការអនុវត្តន៍ច្បាប់ សំ​ដៅ​ធា​នា​​ប្រឆាំងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា នៅ​ក្នុ​ង​ជួ​រ​រ​ដ្ឋ​បា​លសាធារណៈ ក៏ដូចជាផ្នែក មិនមែនរដ្ឋ ដើម្បីធានាការប្រើប្រាស់ប្រកបដោយ ប្រសិទ្ធភា​ព​នៃថវិកា និងទ្រព្យសម្បត្តិរដ្ឋ ការពារសុវត្ថិភាពសាធារណៈ និងកា​រពា​រសិ​ទ្ធ​រ​ប​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​៕

ដោយ៖ សំរិត