កម្លាំងសមត្ថកិច្ចពីរខេត្តរបស់កម្ពុជានិងខេត្ត របស់វៀតណាម-និង ឡាវ -ពង្រឹកកិច្ចទំនាក់ទំនង ការងារសន្តិសុខព្រំដែន

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង ៖

 


លោក ស្នងការរងនគរបាល ខេត្តស្ទឹងត្រែងបានអោយដឹងថា៖សមត្ថកិច្ចនៅតាមព្រំដែននៃប្រទេសទាំង៣កម្ពុជា វៀតណាម ឡាវ គឺខេត្តស្ទឹងត្រែង -រតនគីរីកម្ពុជា ខេត្តយ៉ាឡាយវៀតណាម-និងខេត្តអាត់តាពឺ ឡាវ ពង្រឹងកិច្ចការការពារផ្នែកសន្តិសុខដើម្បីធ្វើឱ្យកិច្ចការងារទំនាក់ទំនងតាមព្រំដែនមានសុខល្អ។
ក្នុងកិច្ចប្រជុំពង្រឹងកិច្ចការងារសន្តិសុខនៅខេត្តយ៉ាឡាយរបស់វៀតណាម លោកឧត្តមសេនីយត្រី ឌៀប ចាន់ធី ស្នងការរងនគរបាល ខេត្តស្ទឹងត្រែងបានមានប្រសាស៏ថា៖ការពង្រឹងកិច្ចការការពារផ្នែកសន្តិសុខតាមព្រំដែនប្រទេសទាំងបីនេះគឺដើម្បីឈានទៅរៀបចំឱ្យមានទីផ្សារកសិផលជូនកសិករនិង បើកឱកាសឱ្យមានលំហូរភ្ញៀវទេសចរ ឱ្យបានកាន់តែច្រើននៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណី នៃប្រទេសទាំង៣ខាងមុខនេះ។
លោកដូរ ទៀន ដុង អភិបាលរងខេត្តយ៉ាឡាយមានប្រសាសន៍ថា៖ចំណុចសំខាន់ដែលថ្នាក់ដឹកនាំនៃប្រទេស ទាំង៣បានធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាហើយនោះ គឺសមត្ថកិច្ចនៅតាមព្រុំដែនក៍បានបើកកិច្ចទំនាក់ទំនងគ្នាអោយបានបានល្អផងដែរ។ លោកថា៖ជាពិសេសនៅឆ្នាំ២០២០នេះ យើងនិងបង្កើនកិច្ចការងារដោះដូរមុខទំនិញ-និងការនាំកសិផលផ្នែកកសិកម្មចេញចូល និងការវិនិយោគផ្នែកពាណិជ្ជកម្មឱ្យមានភាពរីចំរើនថែមទៀត។
សូមបញ្ជាក់ថា៖នេះជាចក្ខុវិស័យមួយបង្កើននូវប្រាក់ចំណូលសំរាប់ដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមព្រុំដែននៃប្រទេសទាំង៣ឱ្យមានភាពប្រសើឡើង ដូចជា -ម្រេច- ស្វាយចន្ទី ពោត- សណ្តែក- ល្ង- និងដំឡូងមីជាដើម៕