សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាសព្វថ្ងៃមានកន្លែងកម្សាន្តល្អៗជាច្រើន ទាំងនៅក្នុងក្រុង ឬក្រៅក្រុង

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រ​សា​ស​ន៍​ថា ព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃ ទោះបីជានៅក្នុងក្រុង ឬចេញក្រៅក្រុង គឺមានកន្លែងកម្សា​ន្ត​ល្អៗជាច្រើន ដោយសារប្រទេសជាតិមានសុខសន្តិភាព។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២០ សម្ដេច​តេ​ជោ​​នាយករដ្ឋមន្ត្រីបានសរសេរថា ប្រទេសយើងសព្វថ្ងៃទោះបីនៅក្នុងក្រុង ឬចេញ​ក្រៅ​ក្រុងគឺ​មាន​កន្លែងកម្សាន្តល្អៗជាច្រើន។ សម្ដេចតេជោបានថ្លែងថា ក្នុងទីក្រុងភ្នំពេញនៅតាម​ផ្សារ​​ទំនើបៗ​ដូចជា ផ្សារ អ៊ីអន (A​E​​ON) ក៏មានន្លែងសម្រាប់បងប្អូននាំកូនចៅទៅកម្សាន្ត ញ៉ាំអាហារ ទិញទំនិញ និងលំហែ​អា​រម្ម​ណ៍​បានគ្រប់ពេល។ សម្ដេចតេជោបានបន្តថា ដោយ​សារប្រទេសយើងមានសុខសន្តិភាព ស​ព្វ​ថ្ងៃនេះមាននិស្សិតមកពីបរទេសជាច្រើន ​បានមក​សិក្សានៅក្នុងប្រទេសយើ​ង។ ទន្ទឹមនេះ ក៏មាន​ទេ​សចរ​ ​ អ្នក​ជំនួញ​ និងមន្រី្តជំនាញឯកទេស​ ជាច្រើនមកកម្សាន្ត និងមករស់នៅក្នុងប្រទេស​យើ​ង​ទៀតផង។ អរគុណបងប្អូនដែលរួមរួមគ្នា​ថែរក្សាសន្តិភាព។ សូមផ្ញើសេចក្តីនឹករលឹកទៅ​កូន​ក្មួយនៅកូរ៉េទាំងអស់គ្នាផង សង្ឃឹមថានឹង​បានជួបកូនក្មួយក្នុងពេលឆាប់ៗខាងមុខនេះ។

សម្ដេចតេជោក៏សូមជូនពរការធ្វើដំណរកម្សាន្តជិតឆ្ងាយរបស់បងប្អូនមានសុខសុវត្ថិភាពគ្រប់ៗគ្នា។អរគុណសន្តិភាព៕

ដោយ ជឹម ណារី