មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ថា គុណភាពខ្យល់នៅកម្ពុជាមិនទាន់ឈានដល់កម្រិតឱ្យព្រួយបារម្ភឡើយ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន អះអាងថា រហូតមកទល់ពេលនេះ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជាមិនទាន់ឈានដល់កម្រិតប៉ះពាល់ដល់សុខភាពគួរឱ្យព្រួយបារម្ភនៅឡើយទេ បើទោះជាលទ្ធផលនៃការអង្កេតតាមដានគុណភាពខ្យល់បង្ហាញថាកំហាប់ភាគល្អិតនិចល PM 2.5 មានការប្រែប្រួលកើនឡើង។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងទី១៧ ខែមករានេះ បានញ្ជាក់ថា មន្ត្រីក្រសួងបរិស្ថានបាននឹងកំពុងតាមដាន យ៉ាងយកចិត្តលើការ បម្រែបម្រួល នៃស្ថានភាពកំហាប់ប៉ារ៉ាម៉ែត្រភាគល្អិតនិចល PM10 និង PM2.5 នៅក្នុង ខ្យល់ នៅរាជធានី ភ្នំពេញនិងនៅតាមបណ្តាខេត្តនានានៅទូទាំងប្រទេសកម្ពុជា។ឯកឧត្តមថា ការផ្សព្វផ្សាយព័ត៌មានទាំងឡាយទាក់ទងនឹងស្ថានភាពគុណភាពខ្យល់របស់ប្រទេសកម្ពុជាដែល មិនចេញពីប្រភពក្រសួងបរិស្ថានជាព័ត៌មានមិនផ្លូវការទេ។
ឯកឧត្តម បន្តថា យោងតាមលទ្ធផលនៃការ អង្កេត តាមដានគុណភាព ខ្យល់ ពីស្ថានីយ ត្រួត ពិនិត្យ គុណភាពខ្យ ល់ ដែលក្រសួងបរិស្ថានបានដំឡើងនៅ រាជធានី ខេត្តទូទាំង ប្រទេស បាន បង្ហាញថា ស្ថានភាពភាព គុណភាព ខ្យល់មានការធ្លាក់ចុះជាពិសេស កំហាប់ ប៉ារ៉ា ម៉ែត្រភាគ ល្អិតនិចល PM 10 និង PM 2.5 មាន ការ កើន ឡើង លើសកំណត់ ស្តង់ដាដែល ជាហានិ ភ័យបង្កការប៉ះពាល់ចំពោះ សុខភាពសាធារណៈ ហើយចាំបាច់ត្រូវចាត់វិធានការ ដើម្បីទប់ស្កាត់ ការបំពុល ខ្យល់ នេះ។
ទោះយ៉ាងនេះក្តី ឯកឧត្តម បានផ្តល់អនុសាសន៍ដលប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ឬជាអ្នកដែលធ្វើការ នៅខាងក្រៅអគាររយៈពេលយូរ គួរតែពាក់ម៉ាស់ការពារ ដើម្បីការពារសុខភាព។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថាននឹងធ្វើការជូន ដំណឹងជាបន្តបន្ទាប់នូវការវិវឌ្ឍថ្មីៗទាក់ទងនឹងស្ថានភាពគុណភាពខ្យល់នេះដើម្បីប្រជាពលរដ្ឋ ងាយស្រួលក្នុងការអនុវត្តវិធានការការពារឱ្យបានទាន់ពេលវេលា ខណៈក្រសួងបានបង្កើតស្ថានីយតាមដានគុណភាពខ្យល់ច្រើនកន្លែងក្នុងរាជធានីភ្នំពេញនិង នៅតាមបណ្តា ខេត្តនានារបស់ប្រទេសកម្ពុជាដែលម៉ាស៊ីនតាមដាននេះមានជាបច្ចេកវិទ្យាទំនើបនិងមានគុណភាពប្រសិទ្ធភាព ក្នុងការផ្តល់ទិន្នន័យច្បាស់លាស់ពីគុណភាពខ្យល់។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងឱ្យដឹងថា កំហាប់ភាគល្អិតនិចល PM2.5 នៅក្នុងរាជធានីភ្នំពេញ រហូតមកដល់ល្ងាចថ្ងៃទី១៧ ខែមករា នេះ មានការប្រែប្រួលចន្លោះពី ៤៩ ដល់ ៨០ និងនៅខេត្តខ្លះប្រែប្រួលនៅកម្រិតក្រោម ១០០ ខណៈស្តង់ដារនៃ គុណភាពខ្យល់ដែលមានកំណត់ត្រឹម៥០។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ការកើនឡើងកំហាប់ភាគល្អិតនិចល PM2.5 ក្នុងខ្យល់នេះមិនមែនមាននៅតែកម្ពុជាទេ ប៉ុន្តែនិន្នាការនៃកំណើននេះមាននៅក្នុងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ដោយសារតែអាកាសធាតុនៃអនុតំបន់ទន្លេមេគង្គមានភាពស្ងួតហួតហែង។
សូមបញ្ជាក់ថា ប្រភពនិងសកម្មភាពសំខាន់ៗដែលជា ហេតុបង្កឱ្យមានកំហាប់ភាគល្អិតនិចល PM2.5 មានការកើនឡើងនេះមនានជាអាទិ៍ការបញ្ចេញផ្សែង ពីរោង ចក្រឧស្សាហកម្ម ពីយានយន្តប្រើប្រាស់ប្រេងម៉ាសូតនិងពីចំហេះឥន្ធនៈ ផ្សេងទៀត ភ្លើងឆេះ ព្រៃ ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំរាម ការដុតសំណល់រឹងនៅតាម ទីចំហ និងទីលានចាក់សំណល់ ការដ្ឋានសំណង់ជាដើម។ តាមមន្ត្រីបច្ចេកទេសក្រសួងបរិស្ថាន ដែល បានធ្វើការតាម ដានគុណភាពខ្យល់ ប្រភពបំពុលសំខាន់ៗដែលនាំ ឱ្យមានការកើនឡើង យ៉ាងខ្លាំង នូវកំហាប់ភាគល្អិតនិចលក្នុងខ្យល់ PM2.5 នាដើមរដូវប្រាំងឆ្នាំនេះក្នុងរាជធានីភ្នំពេញ គឺ បណ្តាលមកពីប្រភពបំពុល សំខាន់៖ ៧០% មកពីការបញ្ចេញពីយានយន្តប្រើប្រាស់ ប្រេងឥន្ធនៈ ដែលមានកំហាប់ស្ពាន់ធ័រខ្ពស់២០% ពីធូលីចេញពីការដ្ឋានសំណង់និងរោងចក្រលាយបេតុង ១០% មកពីប្រភពផ្សេងៗរួមមាន៖ ការដុតសំរាមនៅតាមលំនៅដ្ឋាន ធូលីដីនៅតាមដងផ្លូវ ការបញ្ចេញពីរោង ចក្រ និងសិប្បកម្មជាដើម៕