ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នឹងបើកសន្និបាតបូកសរុបការ ងារ ឆ្នំា២០១៩ និងលើកទិសដៅការងារ ឆ្នំា២០២០ នៅថ្ងៃទី២០ ខែមករា

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នឹងមានរៀបចំធ្វើសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំ ឆ្នាំ ២០១៩ និង លើកទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី នា ថ្ងៃ ចន្ទ ១១រោច ខែបុស្ស ឆ្នំាកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នំា២០២០ នៅសណ្ឋាគារសុខាភ្នំពេញ ខណ្ឌ ជ្រោយ ចង្វារ រាជធានីភ្នំពេញ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ៕