បច្ចេកវិទ្យាច្នៃប្រឌិតថ្មីដែលត្រូវប្រើប្រាស់សម្រាប់រាត្រីសមោសរអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២០ នឹងដឹកនាំវិស័យឧស្សាហកម្មពាក់ព័ន្ធឱ្យទទួលបាននូវសមិទ្ធផលថ្មី

វិទ្យុជាតិកម្ពុជា៖

កាលពីថ្ងៃទី ១៤ ខែមករា ពិធីចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាច្នៃប្រឌិតថ្មី5G+8K/4K/VRសម្រាប់រាត្រីសមោសរអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២០ របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើឡើងនៅមជ្ឈមណ្ឌលMeidiya ក្រុងប៉េកាំង ។

សូមបញ្ជាក់ថា ស្ថានីយទូរទស្សន៍មជ្ឈិមចិននឹងប្រើប្រាស់បច្ចេកវិទ្យាកម្រិតច្បាស់5G+8K ដើម្បីផ្តិតយករូបភាពពីគ្រប់ជ្រុងនិងដំណើរការកម្មវិធីរាត្រីសមោសរក្នុងកម្រិតគុណភាព8Kផងដែរ ។

ទស្សនិកជនអាចទស្សនាការផ្សាយផ្ទាល់តាមបច្ចេកទេសVRនិងរូបភាពបែបឌីជីថលធំទូលាយពីរាត្រីសមោសរអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២០ តាមAPPនៃស្ថានីយទូរទេស្សន៍មជ្ឈិមចិន ។ ការប្រើប្រាស់បច្ចេកវិទ្យាថ្មីដូចជា5G,8K,4K,VRជាដើមនឹងធ្វើឱ្យទស្សនិកជនទទួលអារម្មណ៍ថ្មីក្នុងពេលទស្សនា ៕