សហរដ្ឋអាមេរិកនិងប្រទេសកម្ពុជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងរៀបចំឯកសារកាតាឡុក នៃសម្លៀកបំពាក់ជនរងគ្រោះ នៅមន្ទីរស២១

វិទ្យុជាតិកម្ពុជា វ៉ាង ភក្តី

ភ្នំពេញ៖ សម្លៀកបំពាក់ជនរងគ្រោះ នៅមន្ទីរឃុំឃាំងស-២១ បច្ចុប្បន្នជាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យ ពូជ សាសន៍ ទួលស្លែង នឹងធ្វើការអភិរក្ស និងរៀបចំឯកសារកាតាឡុក ដោយប្រើប្រាស់ថវិកាចំនួន ៧៥ ០០០ ដុល្លាអាមេរិក ពី មូល និ ធិ ឯកអគ្គរដ្ឋទូត សម្រាប់ការអភិរក្សវប្បធម៌របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។
ឯកឧត្តម ឯកអគ្គរដ្ឋ ទូត សហ រដ្ឋអាមេរិក W. Patrick Murphy និងលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តី ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បានចុះហត្ថលេខា លើ កិច្ចព្រមព្រៀងជាផ្លូវការកាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ សម្រាប់គម្រោង ស្តីពី “ការអភិរក្ស វត្ថុជាតិពន្ធុ នាសតវត្សទី២០ នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យ ពូជ សាសន៍ទួល ស្លែង ដំណាក់កាលទី២ នៅភ្នំពេញ” ដើម្បីរំលេចពីការខិតខំប្រឹងប្រែងរបស់ សហរដ្ឋអាមេរិកក្នុងការ អភិរក្សបេតិក ភណ្ឌ កម្ពុជា និងបង្ហាញពីកិច្ចសហប្រតិបត្តិការរវាងអាមេរិកជាមួយអាជ្ញាធរនានារបស់ កម្ពុជា ក្នុង ការ ចង ក្រង ឯកសារស្តីពីអំពើឃោឃៅនៅសម័យខ្មែរក្រហម។
ឯកឧត្តម ឯកអគ្គរដ្ឋ ទូត សហ រដ្ឋអាមេរិក W. Patrick Murphy មានប្រសាសន៍ថា គម្រោងនេះ អនុវត្តដោយសារមន្ទីរទួលស្លែងក្រោមជំនួយបច្ចេកទេសរបស់លោកស្រី Julia Brennan ជន ជាតិ អាមេរិក ដែលជាអ្នកជំនាញផ្នែកការងារ អភិរក្សវាយនភណ្ឌ នៅទីក្រុងវ៉ាស៊ីនតោន។ លោកស្រី Julia នឹង ជួយ បណ្តុះ បណ្តាលដល់បុគ្គលិកសារមន្ទីរ ឲ្យមានលទ្ធភាពអាចបន្តការងារគម្រោង ដោយខ្លួនឯងបាន។ គម្រោង អភិរក្ស វាយនភណ្ឌនេះ នឹងផ្តោតទៅលើសិក្ខាសាលាបណ្តុះបណ្តាលការអភិរក្ស ការកំណត់ស្ថានភាពវត្ថុ សម្រាប់ អភិរក្ស ការថែទាំវត្ថុទូទៅ ការរៀបចងក្រងឯកសារកាតាឡុក និងជ្រើសរើសវត្ថុ ពីសុមច្ច័យវាយ ន ភណ្ឌជាង ៥០០០ ដែល អាច ដាក់តាំងបង្ហាញបានរយៈពេលយូរ។ គម្រោង នេះ ជាគម្រោងដំបូងគេបង្អស់ដែលប្រើ បច្ចេក វិទ្យា នេះ សម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌។
លោកជំទាវ ភឿង សកុណា បានចាត់ទុកសកម្មភាពនៃការគាំទ្ររបស់ប្រទេសអាមេរិក លើគម្រោងនៃការអភិរក្សវាយនភណ្ឌនៅសារមន្ទីរទួលស្លែងនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ក្រសួងក៏ដូចជាប្រជាជនកម្ពុជាទូទាំងប្រទេស ដ្បិតក៏ស្តតាងទាំងអស់នេះជា តឹកតាងប្រវត្តិសាស្ត្រសម្រាប់សិក្សាឈ្វេងយល់ពីអំពើឧក្រិដ្ឋកម្មដែលខ្មែរក្រហមបានប្រព្រឹត្តចំពោះប្រជាជនស្លូតត្រង់រាប់លាននាក់នារវាងឆ្នាំ១៩៧៥-១៩៧៩។
កាលពីឆ្នាំ២០១៧ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានទទួលថវិកាចំនួន ៥៥ ៥០០ ដុល្លាអាមេរិក សម្រាប់ គម្រោងអភិរក្សនាដំណាក់កាលដំបូង។ គម្រោង នេះ ជាសមិទ្ធិផលដំបូងដែលបង្ហាញពីការខិត ខំប្រឹង ប្រែងរបស់ ក្រុម ការងារក្នុងការចងក្រងឯកសារ និងអភិរក្សសម្លៀកបំពាក់ជនរងគ្រោះមន្ទីរស-២១ ដែលរក្សា ទុក នៅ សារមន្ទីរ អស់រយៈពេលជាច្រើទសវត្សរ៍៕