សហរដ្ឋអាមេរិកបានប្រាប់ទៅសម្ព័ន្ធមិត្តអឺរ៉ុប ឱ្យដាក់សម្ពាធលើអ៊ីរ៉ង់  ឬប្រឈមនឹងពន្ធ ២៥ភាគរយ ដោយស្វ័យប្រវត្តិ 

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ — ស្ថិតក្រោមរដ្ឋបាលរបស់លោក Trump សហរដ្ឋអាមេរិកបានពង្រីកអានុភាពសេដ្ឋកិច្ច​របស់ខ្លួនយ៉ាងទូលំទូលាយ ដើម្បីចរចាពីកិច្ចព្រមព្រៀងអន្តរជាតិដែលខ្លួនចាត់ទុកថា ​មិនស្មើ​ភាពចំពោះផលប្រយោជន៍សេដ្ឋកិច្ច ឬយុទ្ធសាស្ត្ររបស់អាម៉េរិកនោះ។

កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍បានរាយការណ៍កាលពីថ្ងៃពុធថា រដ្ឋបាលលោក Trump បាន​គំរាមដោយស្ងាត់ស្ងៀមកាលពីសប្តាហ៍មុន ក្នុងការដាក់ពន្ធលើបណ្តាប្រទេសសំខាន់ៗ​នៅ​អឺរ៉ុប មុនពេលពួកគេបានចោទប្រកាន់អ៊ីរ៉ង់ជាផ្លូវការថា បានរំលោភកិច្ចព្រមព្រៀងនុយ​ក្លេ​អ៊ែរ​រួម (JCPOA) ឆ្នាំ២០១៥ ។

តាមមន្រ្តីសហភាពអឺរ៉ុបដែលដឹងអំពីកិច្ចចរចានេះបានឱ្យដឹងថា សហរដ្ឋអាមេរិកបាន​គំរាមដាក់ពន្ធ ២៥ភាគរយ លើរថយន្តអឺរ៉ុប មកពីប្រទេសអាល្លឺម៉ង់ បារាំង និង​អង់គ្លេស ប្រសិនបើពួកគេបដិសេធមិនថ្កោលទោស ចំពោះសកម្មភាពរបស់ទីក្រុងតេហេរ៉ង់ នឹងបង្កឱ្យ​មានយន្តការជម្លោះពាណិជ្ជកម្មនៅក្នុងកិច្ចព្រមព្រៀងនេះ។

ប៉ុន្មានថ្ងៃបន្ទាប់ពីមានឱសានវាទដែលបានគេចោទប្រកាន់ប្រទេសទាំង៣ បានចោទ​ប្រកាន់ជាផ្លូវការលើអ៊ីរ៉ង់ថា បានរំលោភលើកិច្ចព្រមព្រៀងនេះ ដែលបង្កឱ្យមានជម្រើសថយ​ក្រោយ​ ដែលអាចដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើអ៊ីរ៉ង់ ដូច្នេះជាការបំផ្លាញ​កិច្ច​ព្រមព្រៀងដែលនៅសល់នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរសម័យ អូបាម៉ា។

គេមិនទាន់ដឹងច្បាស់ ថាតើបញ្ហានៃប្រទេសសហភាពអឺរ៉ុប៣នេះ បានចេញសេចក្តី​រិះគន់ប្រឆាំងនឹងអ៊ីរ៉ង់ ដោយសារការគំរាមកំហែងរបស់អាម៉េរិក ឬថាតើផលប្រយោជន៍ទើប​តែកើតឡើងក្នុងកាលៈទេសៈនេះឬយ៉ាងណានោះទេ​ ពីព្រោះប្លុកទាំងពីរនៅតែរក្សាចំណាប់​អារម្មណ៍​ក្នុងការធ្វើឱ្យដំណើរការយន្តការនេះ។

សហរដ្ឋអាមេរិកចាត់ទុកយន្តការនេះ ជាមធ្យោបាយនៃការដាក់ទណ្ឌកម្មពេញលេញ​លើអ៊ីរ៉ង់ក្នុងរយៈពេល៦៥ថ្ងៃ ខណៈដែលមហាអំណាចសហភាពអឺរ៉ុបយល់ថា ​វាជាមធ្យោបាយ​ចាំបាច់មួយ ដើម្បីស្តារកិច្ចព្រមព្រៀងនេះឡើងវិញ កាត់បន្ថយភាពតានតឹង នឹងរារាំង​អ៊ីរ៉ង់​ដែលបំពាក់អាវុធនុយក្លេអ៊ែរ៕

(ប្រភព Sputnik: បកប្រែដោយលោក មាស សំអុល)