ពីរឆ្នាំ​ហេីយ នៅតែមានអ្នកជិះបញ្រ្ចាស់សួនច្បារ និង រង្វង់មូលវិមានឯករាជ្យ ទោះបីមានការចាំស្ទាក់ចាប់ពីកងកម្លាំងរាល់ថ្ងៃក៏ដោយ

វិទ្យុជាតិកម្ពុជា​៖​ ដោយ លោក ចន ណារិទ្ធ៖


រាជធានីភ្នំពេញ៖ អាជ្ញាធរខណ្ឌដូនពេញ បានអះអាងថា រហូតមកដល់ពេលនេះ មានរយៈពេលជាង២ឆ្នាំហើយ បើគិតចាប់ពីថ្ងៃទី០១មករាឆ្នាំ២០១៨ រហូតដល់ថ្ងៃទី១៥មករាឆ្នាំ២០២០នេះ ដែលកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានសហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់ជាប្រចាំ ដើម្បីអនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុង
សង្កាត់ចតុមុខ ខណ្ឌដូនពេញ បន្ទាប់ពីមានបទបញ្ជារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នោះ ។ មន្ត្រីដដែរ បានបញ្ជាក់ថា ទោះបីជាមានការដាក់កម្លាំងប្រចាំការចាំស្ទាក់ចាប់រាល់ថ្ងៃក្តី ក៏នៅតែមានអ្នកជិះបញ្ច្រាស់ទិសចរាចរណ៏ និងចាប់បានស្ទេីររាល់ផងដែរ ។ ជាក់ស្តែង នៅថ្ងៃទី១៥ខែមករា​នេះ
ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង២២យប់ កម្លាំងបានធ្វើការឃាត់យានយន្តសរុបចំនួន០៣ គ្រឿង
ក្នុងនោះ ម៉ូតូចំនួន២ គ្រឿង រ៉ឺម៉កម៉ូតូកង់បីចំនួន០១គ្រឿង ដោយបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំ ណែនាំបន្តតាមនីតិវិធី ។