រដ្ឋាភិបាលរបស់ប្រទេសរុស្សីប្រកាសរំសាយ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (១៦.០១.២០)

រុស្សី៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានរាយការណ៍ដោយដកស្រង់សំដីនាយករដ្ឋមន្រ្តី លោកឌីមីទ្រីមេដវេដេវថា     រដ្ឋាភិបាលរបស់លោកបានរំសាយ ចាប់ពីថ្ងៃពុធនេះហើយ។ ការសម្រេចចិត្តនេះត្រូវបានប្រកាសឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀពូទីនថ្លែងទៅនៅក្នុងសភាសហព័ន្ធ។

ទីភ្នាក់ងារសារព័ត៌មានបានដកស្រង់សម្តីលោកពូទីនបានថ្លែងនៅក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់លោកទៅកាន់សភាសហព័ន្ធអំពីការផ្លាស់ប្តូរជាមូលដ្ឋានដែលមានជាបន្តបន្ទាប់។លោកមេដវេដេវបានថ្លែងថានៅក្នុងបរិបទនេះក្នុងនាមជារដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ីគួរតែផ្តល់ឱកាសដល់ប្រធានាធិបតីនៃប្រទេសដើម្បីធ្វើការសម្រេចចិត្តទាំងអស់ដែលចាំបាច់។

លោកពូទីនក៏បានស្នើសុំឱ្យរដ្ឋាភិបាលរបស់លោកមេដវេដេវនៅបំពេញភារកិច្ចរបស់ខ្លួនរហូតដល់គណៈរដ្ឋមន្ត្រីថ្មីត្រូវបានបង្កើតឡើង។