ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដាក់ពាក្យស្លោក«អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដ៏ទៃកុំបំភ្លៃការពិត »

វិទ្យុកម្ពុជា៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្កើតពាក្យស្លោក«អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដ៏ទៃ កុំបំភ្លៃការពិត ដើម្បីជាយ័ន្តការពារអ្នកសារព័ត៌មាន ការពារសេចក្តីថ្លៃថ្នូរ និងបង្កើនភាពជឿជាក់ ដល់សាធារណៈជន។
ថ្លែងក្នុងពិធីជួបជុំអ្នកសារព័ត៌មានជិត៦ពាន់នាក់កាលពីល្ងាចថ្ងៃទី១៤ ខែមករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា អ្នកសារព័ត៌មានត្រូវ តែគោរពក្រមសីលធម៌ និងវិជ្ជាជីវៈ ដើម្បីធានាបានការគោរពជឿជាក់ពីប្រជាពលរដ្ឋ ហើយមាន សេចក្តីថ្លៃថ្នូរចំពោះខ្លួនឯងទៀតផង។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានអៈអាងថា សម្តេចពុំសូវបារម្ភទេចំពោះអ្នកសារព័ត៌មាន នៅស្ថាប័នធំៗ ជាវិទ្យុ ទូរទស្សន៍ ការសែត និងទូរទស្សន៍អនឡាញមួយចំនួន ដែលបានគោរព វិជ្ជាជីវៈនិងក្រមសីលធម៌អ្នកសារព័ត៌មានប៉ុន្តែចំពោះស្ថាប័នព័ត៌មានតូចៗគឺបានប្រព្រឹត្តប្រាស់ចាក ផ្ទុយពីវិជ្ជាជីវៈ គ្មានក្រមសីលធម៌ ដែលធ្វើឲ្យមហាជនមិនអោយតម្លៃ។
សម្លេង«បើសិនជាយើងចង់អោយគេគោរពសិទ្ធិអ្នកសារព័ត៌មាន ក៏ប៉ុន្តែបើអ្នកសារព័ត៌ មានមិនគោរពសិទ្ធិអ្នកដ៏ទៃ តើយើងត្រូវទទួលអ្វី សិទ្ធិសេរីភាពស្មើគ្នា ច្បាប់ស្មើគ្នា ចឹងទេវឹប ឡើងធ្វើចៅក្រមតែខ្លួនឯង ទៅស្រាវជ្រាវអង្គហេតុ អង្គច្បាប់តែខ្លួនឯងវែកញែកបកស្រាយ ច្បាប់តែខ្លួនឯងសូម្បីតែនាយករដ្ឋមន្រ្តីក៏គ្មានសិទ្ធិបកស្រាយច្បាប់ទេហើយអ្នកដែលមានសិទ្ធិបកស្រាយច្បាប់គឺមានតែ ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញប៉ុណ្ណោះ ប៉ុន្តែអ្នកសារ ព័ត៌មានរបស់យើងដើរតួនាទីជ្រុលហួស រហូតដល់បកស្រាយច្បាប់តែខ្លួនឯង កាត់ក្តីតែខ្លួនឯង។ ដូច្នេះខ្ញុំអោយសិល៍និងខ្សែកឋាការពារខ្លួន ដើម្បីពង្រឹងវិជ្ជាជីវៈរបស់ខ្លួន ពង្រឹងជំនឿទុកចិត្តពី សាធារណៈជន និងការពារខ្លួនចំពោះមុខច្បាប់ គឺអ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដ៏ទៃ កុំបំភ្លៃ ការពិត នេះជាបាលីការពារខ្លួនរបស់អ្នកសារព័ត៌មាន»។