សម្តេចតេជោហ៊ុនសែនអៈអាងថាគ្មានការផ្ទេរតំណែងនាយករដ្ឋមន្រ្តីពីឪពុកទៅកូនឡើយ

វិទ្យុកម្ពុជា៖

  សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអៈអាងថាគ្មានការផ្ទេរតំណែងនាយករដ្ឋមន្រ្តីពីឪពុកទៅកូនឡើយ ហើយបើឯកឧត្តមហ៊ុន ម៉ាណែតមានសមត្ថភាពគ្រប់ គ្រាន់អាចធ្វើជានាយករដ្ឋមន្រ្តីបាន ក៏ត្រូវឆ្លងកាត់ការបោះឆ្នោតដែរ។
ថ្លែងក្នុងពិធីជួបជុំអ្នកសារព័ត៌មានជិត៦ពាន់នាក់កាលពីល្ងាចថ្ងៃទី១៤ ខែមករា សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កម្ពុជាជាប្រទេសប្រជាធិបតេយ្យ មិនមែនជាប្រទេស ដែលផ្ទេរអំណាចពីឪពុកទៅអោយកូនដូចនៅប្រទេសខ្លះនោះឡើយ ដូច្នេះប្រសិនបើចង់ឡើងធ្វើជា នាយករដ្ឋមន្រ្តីត្រូវឆ្លងកាត់ការបោះឆ្នោតជាមុខសិន។
សម្តេចតេជោហ៊ុនសែន បានថ្លែងដូច្នេះ ដើម្បីបំភ្លឺទៅនឹងក្រុមអ្នកវិភាគដែលមានគំនិតអគតិមួយចំនួនដែលបាននិយាយថាសម្តេចនិងផ្ទេរអំណាចឲ្យទៅឯកឧត្តមហ៊ុនម៉ាណែតនា ពេលឆាប់ៗនេះ ប៉ុន្តែផ្ទុយទៅវិញសម្តេចបានអៈអាងថា គ្មានការផ្ទេរអំណាចនាយករដ្ឋមន្រ្តី ទៅ ឯកឧត្តមហ៊ុនម៉ាណែតឡើយ ហើយសម្តេចនឹងបន្តធ្វើជានាយករដ្ឋមន្រ្តីក្នុងរយៈពេលជាង១០ឆ្នាំ ទៅមុខទៀត។
សម្លេង«បើឪពុកកំពុងកាន់តំណែងជានាយករដ្ឋមន្រ្តីតើកូនមានលទ្ធភាពឯណា ដើម្បីចូលមក កាន់តំណែងជានាយករដ្ឋមន្រ្តីនៅពេលដែលឪពុកអង្គុយនៅទីនេះ។ មួយវិញទៀតបើឪពុកចាក ចេញនៅពេលនេះ ហើយក៏ប្រហែលមិនទាន់ដល់ពេលវេនដែលកូនមកកាន់តំណែងជានាយក រដ្ឋមន្រ្តី ក្នុងពេលដែលមេដឹកនាំប្រទេសជាសហការីរបស់ខ្ញុំនៅពេលនេះកំពុងតែស្ថិតនៅទីនោះ ដែរ ខ្ញុំអាចបញ្ជាក់ឡើងវិញថា បើទោះបីជាហ៊ុនម៉ាណែតមានលទ្ធភាពក៏ត្រូវឆ្លងកាត់នូវការបោះ ឆ្នោតដែរ។ ហើយខ្ញុំដឹងថា ពេលនេះសំនួរកាន់តែច្រើនឡើងៗ អំពី តើក្រោយហ៊ុនសែន គឺជា អ្នកណា? នេះពុំមែនជាសំនួរតូចតាច ដែលត្រូវរកចំលើយនៅពេលក្រោយ មិនមែនពេលនេះ ទេ តែពេលនេះក្រោយហ៊ុនសែន គឺហ៊ុនសែនតែម្តង។ ចឹងកុំចាំបាច់និយាយម្តងហើយម្តងទៀតអំពី ការដែលហ៊ុនសែន ប្រឹងប្រែងដើម្បីផ្ទេរអំណាចឲ្យកូន គ្មានរឿងនេះកើតឡើងក្នុងរង្វង់មិនតិចជាង ១០ឆ្នាំនោះទេសូមបញ្ជាក់សារជាថ្មី»៕