កិច្ចពិភាក្សារវាងមេដឹកនាំសង្គ្រាមនៅលីប៊ីក្នុងទីក្រុងមូស្គូមានផលវិជ្ជមាន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១៤.០១.២០)

រុស្ស៊ី៖ ប្រធានាធិបតីតួកគីលោករឺស៊ីប តាយីប អឺដូហ្គាន(Recep Tayyip Erdogan)បាននិយាយកាលពីថ្ងៃចន្ទថាការចរចាររវាងមេដឹកនាំសង្គ្រាមនៅលីប៊ីក្នុងទីក្រុងម៉ូស្គូកំពុងដំណើរការជាវិជ្ជមាន។

លោក អឺដូហ្គានបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងអង់ការ៉ាជាមួយនឹងការធ្វើទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអ៊ីតាលីលោកហ្គូសេបកុងតេ (Giuseppe Conte) ថា យើងកំពុងព្យាយាមធ្វើឱ្យមានបទឈប់បាញ់គ្នានៅលីប៊ីជាអចិន្រ្តៃយ៍ ។

លោក អឺដូហ្គាន បានកត់សម្គាល់ថាលោកនឹងចូលរួមកិច្ចប្រជុំមួយនៅទីក្រុងប៊ែរឡាំងនៅថ្ងៃទី ១៩ខែមករាខាងមុខនេះដើម្បីពិភាក្សាអំពីដំណើរការសន្តិភាពរបស់លីប៊ីរួមជាមួយលោក កុងតេនិងប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀពូទីន។