ការប្រកួតកីឡាវាយសី ដណ្តើមពានរង្វាន់ ៧មករា លើកទី២០ ដើម្បីអបអរសាទរទិវាជ័យជំនះ ខួបលើកទី៤១ឆ្នាំ ថ្ងៃ ៧មករា បានបិទបញ្ចប់ ដោយជោគជ័យ

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានប៉ៃលិន

ការប្រកួតកីឡាវាយសី ដណ្តើមពានរង្វាន់ ៧មករា លើកទី២០ ដើម្បីអបអរសាទរទិវាជ័យជំនះខួបលើកទី៤១ឆ្នាំថ្ងៃ ៧មករា ដែលរៀបចំឡើងដោយសហព័ន្ធកីឡាវាយសីកម្ពុជាសហការជាមួយរដ្ឋបាលខេត្តប៉ៃលិន បានបិទបញ្ចប់ហើយកាលពីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព ឯកឧត្ដម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែង ថា៖ «គោលបំណងដែលសហព័ន្ធរៀបចំការប្រកួតនេះឡើង គឺដើម្បីអបអរជ័យជំនះ ៧មករា និងដើម្បីជ្រើសរើសយកថ្នាលល្អៗ មកបង្កើនជំនាញ ត្រៀមលក្ខណៈ និងលើកកម្ពស់ ពង្រឹងសមត្ថភាពអត្តពលិកពី១ ថ្ងៃ ទៅ ១ ថ្ងៃ ឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឈានទៅយកមេដាយមាសឲ្យបានពេលកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣»។
ឯកឧត្ដម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ពិធីប្រកួតកីឡាមហាជននេះ គឺធ្វើឡើងដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡាឲ្យកាន់តែរីកចម្រើនជាលំដាប់ ស្របពេលដែលប្រទេសជាតិយើងមានសុខសន្តិភាព និងចូលរួមអបអរសាទរទិវាជ័យជំនះខួបទី៤១ ថ្ងៃ៧មករា ឆ្នាំ១៩៧៩-២០២០ និងគោលនយោបាយ ឈ្នះ ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា ។
ជាលទ្ធផល៖ (វិញ្ញាសារវាយគូពិសេសអាយុ ៣៣ឆ្នាំឡើង ៥០ឆ្នាំឡើង៖ ចំណាត់ថ្នាក់លេខ១ មេដៃមាស បានទៅលើ សមាគមនកីឡាវាយស្រីខេត្តប៉ៃលិន។ ចំណាត់ថ្នាក់លេខ២ មេដៃប្រាក់ បានទៅលើ សមាគមនកីឡាវាយសីខេត្តមណ្ឌលគីរី។ ចំណាត់ថ្នាក់លេខ៣ មេដៃសំរឹទ្ធ បានទៅលើ សមាគមនកីឡាវាយសីខេត្តប៉ៃលិន។ ចំណាត់ថ្នាក់លេខ៣ស្ទួន មេដៃសំរឺទ្ធ បានទៅលើ សមាគមនកីឡាវាយសីខេត្តប៉ៃលិន។) (វិញ្ញាសារវាយគូវ័យចំណាស់អាយុ ៥០ឆ្នាំឡើង៖ ចំណាត់ថ្នាក់លេខ១ មេដៃមាស បានទៅលើ សមាគមនកីឡាវាយសីខេត្តមណ្ឌលគីរី។ ចំណាត់ថ្នាក់លេខ២ មេដៃប្រាក់ បានទៅលើ សមាគមនកីឡាវាយសីខេត្តរតនៈគីរី។ ចំណាត់ថ្នាក់លេខ៣ មេដៃសំរឹទ្ធ បានទៅលើ សមាគមនកីឡាវាយសីខេត្តប៉ៃលិន។ ចំណាត់ថ្នាក់លេខ៣ស្ទួន មេដៃសំរឺទ្ធ បានទៅលើ សមាគមនកីឡាវាយសីព្រះរាជខ័ន)។ (វិញ្ញាសារវាយគូគូបុរសអាយុ៤០ឆ្នាំ ដល់ ៤៩ឆ្នាំ៖ ចំណាត់ថ្នាក់លេខ១ មេដៃមាស បានទៅលើ សមាគមនកីឡាវាយសីខេត្តប៉ៃលិន។ ចំណាត់ថ្នាក់លេខ២ មេដៃប្រាក់ បានទៅលើ សមាគមនកីឡាវាយសីខេត្តមណ្ឌលគីរី។ ចំណាត់ថ្នាក់លេខ៣ មេដៃសំរឹទ្ធ បានទៅលើ សមាគមនកីឡាវាយសីខេត្តប៉ៃលិន។ ចំណាត់ថ្នាក់លេខ៣ស្ទួន មេដៃសំរឺទ្ធ បានទៅលើ សមាគមនកីឡាវាយសីខេត្តកំពង់ឆ្នាំង។) (វិញ្ញាសារវាយគូបុរសអាយុ ១៩ឆ្នាំឡើង៖ ចំណាត់ថ្នាក់លេខ១ មេដៃមាស បានទៅលើ សមាគមនកីឡាវាយសីខេត្តកំពង់ឆ្នាំង។ ចំណាត់ថ្នាក់លេខ២ មេដៃប្រាក់ បានទៅលើ សមាគមនកីឡាវាយសីខេត្តប៉ៃលិន។ ចំណាត់ថ្នាក់លេខ៣ មេដៃសំរឹទ្ធ បានទៅលើ សមាគមនកីឡាវាយសីភ្នំពេញ។ ចំណាត់ថ្នាក់លេខ៣ស្ទួន មេដៃសំរឺទ្ធ បានទៅលើ សមាគមនកីឡាវាយសីខេត្តប៉ៃលិន។) (វិញ្ញាសារវាយគូបុរស អាយុក្រោម ១៨ឆ្នាំ៖ ចំណាត់ថ្នាក់លេខ១ មេដៃមាស បានទៅលើ សមាគមនកីឡាវាយសីខេត្តកំពង់ឆ្នាំង។ ចំណាត់ថ្នាក់លេខ២ មេដៃប្រាក់ បានទៅលើ សមាគមនកីឡាវាយសីខេត្តកំពង់ឆ្នាំង។ ចំណាត់ថ្នាក់លេខ៣ មេដៃសំរឹទ្ធ បានទៅលើ សមាគមនកីឡាវាយសីខេត្តប៉ៃលិន។ ចំណាត់ថ្នាក់លេខ៣ស្ទួន មេដៃសំរឺទ្ធ បានទៅលើ សមាគមនកីឡាវាយសីខេត្តសៀមរាប។) (វិញ្ញាសារវាយគូជំទង់អាយុក្រោម ១៦ឆ្នាំ៖ ចំណាត់ថ្នាក់លេខ១ មេដៃមាស បានទៅលើ សមាគមនកីឡាវាយសីខេត្តសៀមរាប។ ចំណាត់ថ្នាក់លេខ២ មេដៃប្រាក់ បានទៅលើ សមាគមនកីឡាវាយសីខេត្តសៀមរាប។ ចំណាត់ថ្នាក់លេខ៣ មេដៃសំរឹទ្ធ បានទៅលើ សមាគមនកីឡាវាយសី ខេមរះមហានគរ ។ ចំណាត់ថ្នាក់លេខ៣ស្ទួន មេដៃសំរឺទ្ធ បានទៅលើ សមាគមនកីឡាវាយសីខេត្តប៉ៃលិន។) (វិញ្ញាសារវាយគូនារី (មិនគិតអាយុ)៖ ចំណាត់ថ្នាក់លេខ១ មេដៃមាស បានទៅលើ សមាគមនកីឡាវាយសីខេត្តប៉ៃលិន។ ចំណាត់ថ្នាក់លេខ២ មេដៃប្រាក់ បានទៅលើ សមាគមនកីឡាវាយសីខេត្តកំពង់ចាម។ ចំណាត់ថ្នាក់លេខ៣ មេដៃសំរឹទ្ធ បានទៅលើ សមាគមនកីឡាវាយសីខេត្តកំពង់ឆ្នាំង។ ចំណាត់ថ្នាក់លេខ៣ស្ទួន មេដៃសំរឺទ្ធ បានទៅលើ សមាគមនកីឡាវាយសីខេត្តប៉ៃលិន។)
សូមបញ្ជាក់ថាសម្រាប់ក្រុមកីឡាករទាំងអស់ទទួលបានពានរង្វាន់ទឹកប្រាក់លើកទឹកចិត្ត ដោយចំណាត់ថ្នាក់លេខ១ ទទួលបានថវិកាចំនួន ១,២០០,០០០រៀល ពាន១ ដងវាយសី ចំណាត់ថ្នាក់លេខ២ ទទួលបានថវិកាចំនួន ៨០០,០០០ម៉ឺនរៀល និងចំណាត់ថ្នាក់លេខ៣ ទទួលបានថវិកាចំនួន ៦០០,០០០ម៉ឺនរៀល ហើយឯកឧត្ដម ផាន់ ចាន់ធុល បានឧបត្ថម្មនូវថវិកាបន្ថែមចំនួន ១៥,០០០ដុល្លារសហរដ្ឋអាមេរិក សម្រាប់ការប្រកួតកីឡាវាយសី ដណ្តើមពានរង្វាន់ ៧មករា លើកទី២០ ប្រចាំឆ្នាំ២០២០ អបអរសាទរទិវាជ័យជំនះ ខួបលើកទី៤១ឆ្នាំនេះផងដែរ៕