មន្ទីទេសចរណ៍ជំរុញ ឱ្យសហគមន៍ ទេសចរណ៍រួមគ្នារក្សា បរិស្ថាននៅតាមដងទន្លេមេគង្

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ានគឹមហឿន ខេត្តស្ទឹងត្រែង ១១ ០១ ២០២០
M.Cមន្ទីរទេសចរណ៍ស្ទឹងត្រែង បានដាសតឿនគ្រប់សហគមន៍ រមណីយដ្ឋានទេសចរណ៍ នៅតាម ដង ទម្លេមេគង្គ  ឱ្យ គិតពីបញ្ហាបរិស្ថាន ដើម្បីលើកកម្ពស់ផ្នែកទេចរណ៍ឱ្យប្រសើរឡើង ព្រោះការចោលសំរាម រាយទៅក្នុងទឹកវាបង្កឱ្យខូចប្រព័ន្ធអេកូឡូស៊ីក្នុងទឹកនិងលើគោក ប៉ះពាល់ ដល់ផ្នែកបរិស្ថាន។
ក្នុងឱកាសចុះពិនិត្យ រមណីយដ្ឋានទេសចរណ៍កោះខេ  កាលពីថ្ងៃទី១១ខែមករា នេះ លោក       អ៊នប៉ោ សឿន ប្រធានមន្ទីរទេសចរណ៍ខេត្ត បានបញ្ជាក់ថា៖មន្ត្រីសហគមន៍ទេចរណ៍និមួយៗ ត្រូវបង្កើនការ សម្អាត បរិស្អាន ដើម្បីលើកស្ទួយសោភណ្ឌភាព ចៀសវាងការ ចោលសំ រាមរាយ ប៉ាយទៅក្នុងព្រៃតំបន់រាមសារ ឬបោះចោលបង្ហូរតាមទឹក ដងទន្លេមេគង្គ។លោក បន្ថែមថា៖ចំណែក រមណីយដ្ឋានកោះខេដែលទទួល បាន សក្តានុពលពី តំបន់រាមសារ ក៍ ត្រូវតែរួមគ្នាលើកកម្ពស់គ្រប់គ្រងសំរាម ឱ្យ
មានប្រសិទ្ធភាពដើម្បី គ្មានការ បំពុលផ្នែកបរិស្ថានក្នុងទឹកទន្លេមេគង្គ ហើយ ក៍ជាការ សំណូមពរផងដែរដល់ភ្ញៀវទេសច រដែលមកលេង នាំយកចំណីអាហារមក បរិភោគហើយ ត្រូវតែវេចខ្ចប់ ធ្វើឱ្យស្អាតដើម្បីបរិស្ថានល្អរបស់យើងទាំងអស់គ្នា។
កញ្ញា ពៅពិសិដ្ឋភ្ញៀវទេសចរទៅលេងរមណីយដ្ឋាននេះ បានគាំទ្រ យន្តការដ៍ល្អនេះ   ព្រោះវា ជា ផ្នែកមួយបាន លើកស្ទួយតំបន់រាមសារឱ្យមាន ភាពទាក់ទាញហើយភ្ញៀវទេសចរនិងនាំគ្នាមកលេងនៅពេលចូលឆ្នាំខាងមុខ ទៀត ដោយសាតែតំបន់ទេសចរណ៍មួយនេះ មានទេស ភាពស្អាត សំបូរទៅដោយធនធានធម្មជាតិទាំងក្នុងទឹកនិងលើគោក។កញ្ញាបន្តថា៖ បច្ចុប្បន្នភ្ញៀវទេសចរ យល់ដឹងបានច្រើន ទៅលើផ្នែកបរិស្ថាន ព្រោះសង្កេតឃើញថា ពួកកាត់ មានភាពទទួលខុសត្រូវ ចេះប្រមូល វេចខ្ចប់ក្នុងពេលដែល មកលេងតាមរមណីយដ្ឋានទេសចរណ៍ តែ កន្លែងខ្លះ ក៍នៅមានសំរាមច្រើនដែរ ។
លោកអ៊ន ជួន ប្រធានសហគមន៍កោះខេ បានគាំទ្រចំពោះការភ្ញាក់ រលឹករបស់ភ្ញៀវ ដែលមានឧត្តមគតិ ចេះ ទទួលខុសត្រូវ និងចូលរួម លើក ម្ពស់ ផ្នែកបរិស្ថាន ហើយក្រុមការងារសហគមន៍ក៍នៅតែបន្ត ប្រឹងប្រែង អនុវ ត្តតាមការ ណែ នាំរបស់មន្ទីរទេសចរណ៍បន្ថែមទៀត។លោកបន្តថា៖សហគមន៍កោះខេ បង្កើតរមណីយដ្ឋាននេះឡើង មានគោលបំណងអភិរក្សនិងចូល រូមការ ពារ ព្រៃតំបន់រាមសារ ដែលជាជំរកត្រីពងនិងជាជំរក សត្វស្លាប់រស់នៅតំបន់ នេះ ជាងនេះទៀត ឃើញថា ជនសង្ស័យក៍មិនសូវហ៊ាន  មកបង្ក បទល្មើសនេសាទនៅតំបន់នេះដែរ   ព្រោះ មានភ្ញៀវមកអ៊ូរអរច្រើន ។
សូមបញ្ជាក់ថា៖ ការលើកកំពស់ផ្នែកបរិស្ថាន នៅតាមដងទន្លេមេ គង្គ អាជ្ញាធរនិងខេត្តស្ទឹងត្រែងនិងខេត្តចំប៉ាសាក់ឡាវ ធ្លាប់បើកកិច្ចប្រជុំរួមគ្នាកាលពីដើមឆ្នាំ២០១៩កន្លងមក  ដើម្បីបង្កើនការថែរក្សា ធនធានជីវៈចំរុះឲ្យកាន់តែមាននិរន្តរភាព   និងធ្វើឱ្យផ្នែកបរិស្ថានមានភាពប្រសើរឡើង  ៕