រដ្ឋបាលរាជធានីភ្នំពេញ សម្រេចស្ថាបនាផ្លូវក្រោមដីនៅក្រោមមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស

វិទ្យុជាតិកម្ពុជា ៖

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចស្ថាបនាផ្លូវក្រោមដីនៅក្រោមមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេសនៅពេលឆាប់ៗនេះដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់សិស្សនិស្សិតនិងប្រជាពលរដ្ឋ ដែលកំពុងប្រឈម ការកកស្ទះជារៀងរាល់ថ្ងៃ។

ការបញ្ជាក់ពីគម្រោងសងសង់ផ្លូវក្រោមដីនេះបានធ្វើឡើងក្នុងកិច្ចប្រជុំនៅរដ្ឋបាលសាលារាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអៈអាងថា អាជ្ញាធរចាំបាច់ណាស់ត្រូវ សាងសង់ផ្លូវក្រោមដីនៅចំណុចសាលាទំាង២នេះ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ជា រយៈពេលវែង ដោយសារតែបច្ចុប្បន្នតំបន់នេះបានជួបបញ្ហាកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ដែលរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សនិស្សិត និងភ្ញៀវទេសចរ ផងដែរ។

ឯកភិបាលរាជធានីភ្នំពេញបញ្ជាក់ថា គម្រោងសាងសង់នេះនឹងទទួលការគាំទ្រយ៉ាងខ្លំាង ពីប្រជាពលរដ្ឋ ព្រោះបានបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋយ៉ាងចំគោលដៅ គ្មានការរំខាន ដោយបញ្ហាកកស្ទះចរាចរណ៍ទៀតឡើយ៕