ចិន និងអាម៉េរិក នឹងចុះហត្ថលេខាលើកកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដំណាក់កាលទីមួយនៅសប្តាហ៍ខាងមុខនេះ

AKP ភ្នំពេញ ថ្ងៃទី១០ ខែមករា  ឆ្នាំ២០២០ — ក្រសួងពាណិជ្ជកម្ម( MOC  ) បាននិយាយពីថ្ងៃព្រហស្បតិ៍ថា ចិននឹងចុះហត្ថលេខាលើកកិច្ចព្រមព្រៀងសេដ្ឋកិច្ចនិងពាណិជ្ជកម្មដំណាក់កាលទីមួយជាមួយ ស.រ.អា នៅសប្តាហ៍ខាងមុខនេះក្នុងក្រុងវ៉ាស៊ីងតោន​ ។

អ្នកនាំពាក្យ MOC លោក កាវ ហ្វេង បានប្រាប់សន្និសីទសារព័ត៌មានជាទៀងទាត់មួយថា តាមការអញ្ជើញរបស់ភាគីអាម៉េរិក ។ ឧបនាយករដ្ឋមន្ត្រីចិនលោក លីវ ហេ ( Liu He )  ដែលក៏ជាសមាជិកមួយរូប ផងដែរ នៃការិយាល័យនយោបាយគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តចិន និងជាប្រធានខាងភាគីចិន នៃការសន្ទនាសេដ្ឋកិច្ចដ៏ទូលំទូលាយ ចិន – ស.រ.អា នឹងដឹកនាំគណប្រតិភូមួយធ្វើទស្សនកិច្ចនៅក្រុង  វ៉ាស៊ីងតោន ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៥ ខែ មករា ។

លោក កាវ បាននិយាយបន្ថែមថាភាគីទាំងពីរកំពុងធ្វើការទាក់ទងគ្នាយ៉ាងជិតស្និទ្ធ សម្រាប់ការរៀបចំការចុះហត្ថលេខាលើកកិច្ចព្រមព្រៀងនេះ  ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )