ចិននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី១ ជាមួយនឹងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយ

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


លោក លីវ ហឿ (Liu He) ឧបនាយករដ្ឋមន្ត្រីចិននឹងធ្វើដំណើរទៅអាមេរិក ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមតំណាក់កាលទី ១ ជាមួយនឹងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយ។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia ។
យោងតាមប្រភពពីក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា ការចុះហត្ថលេខាខាងលើនេះ នឹងក្លាយជាលទ្ធផលផ្លូវការដំបូងបំផុត នៅក្នុងរយៈពេលពីរឆ្នាំមកនេះដើម្បីបន្ថយភាពតានតឹងពាណិជ្ជកម្មដែលបានគំរាមកំហែងដល់សេដ្ឋកិច្ចសកលនៅក្នុងសង្គ្រាមដំឡើងពន្ធ រាប់រយពាន់លានដុល្លារកន្លងមក។ប្រភពពីក្រសួងពាណិជ្ជកម្មចិនបានបន្តទៀតថា លោកឧបនាយករដ្ឋមន្រ្តី លីវ ហឿ ដែលជាអ្នកចរចាកំពូលរបស់ចិននៅក្នុងជម្លោះពាណិជ្ជកម្មនឹងស្ថិតនៅក្នុងរដ្ឋធានីរបស់សហរដ្ឋអាមេរិកចាប់ពីថ្ងៃ ទី១៣ ដល់ថ្ងៃ ទី ១៥ ខាងមុខនេះដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។
តាមការឲ្យដឹងពីមន្ត្រីអាមេរិក និងចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី ១នេះនឹងរួមបញ្ចូលដូចជា ការការពារកម្មសិទ្ធិបញ្ញ កសិកម្ម និងចំណីអាហារ សេវាកម្មហិរញ្ញវត្ថុ និងការដោះដូររូបិយប័ណ្ណបរទេស៕
ប្រភព៖ សារព័ត៌មាន Channel News Asia