អគ្គិសនីកម្ពុជាប្រកាស ផ្អាកចរន្តអគ្គីសនីរយៈពេលខ្លីនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ

វិទ្យុជាតិកម្ពុជា៖ ដោយ ស្រី ផល

អគ្គិសនីកម្ពុជាប្រកាស ផ្អាកចរន្តអគ្គីសនីរយៈពេលខ្លី នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា ចាប់ពីថ្ងៃទី០៩ ខែមករា ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចជា នៅ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ចាប់ពីម៉ោង០៩៖ ០០ដល់ម៉ោង១៧ ៖០០នៅតំបន់ភ្លើង ស្ថិតនៅក្នុងសង្កាត់ចោមចៅទី២ សង្កាត់ចោមចៅទី៣ សង្កាត់សំរោងក្រោម សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ(សាខាអូរដឹម) តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ(សាខាបែកក្អម) តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ សង្កាត់ស្ទឹងមានជ័យទី៣ សង្កាត់បឹងទំពន់ទី១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ សង្កាត់ដង្កោ ខណ្ឌដង្កោ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង(សាខាទួលពង្រ និងសាខាចាក់អង្រែក្រោម) សង្កាត់ស្នោរ សង្កាត់កំបូល សង្កាត់ឳឡោក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និងននៅឃុំបែកចាន ឃុំឆក់ឈើនាង ឃុំពើក ឃុំសំរោងលើ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល(សាខាអូរដឹម)។
នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ចាប់ពីម៉ោង០៩៖០០ ដល់ម៉ោង១៧៖០០ នៅតំបន់ភ្លើង ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ(សាខាអូរបែកក្អម) តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ(សាខាអូរបែកក្អម) តំបន់ភ្លើងមួយចំនួន ដែលស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ សង្កាត់ស្ទឹងមានជ័យទី៣ សង្កាត់បឹងទំពន់ទី១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង(សាខាទួលពង និងសាខាចាក់អង្រែក្រោម) តំបន់ភ្លើងមួយចំនួន ដែលស្ថិតនៅក្នុងសង្កាត់ដង្កោ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ(សាខាទួលពង្រ) និងតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ត្រពាំងក្រសាំង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ សង្កាត់ស្នោរ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ(សាខាអូរដឹម)។
ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ចាប់ពីម៉ោង០៩៖០០ ដល់ម៉ោង១៧៖០០ នៅតំបន់ភ្លើងស្ថិតនៅក្នុងឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល(សាខាចាក់អង្រែក្រោម) តំបន់ភ្លើងស្ថិតនៅក្នុងសង្កាត់ឈ្មួញ ខណ្ឌសែនសុខ(សាខាអូរបែកក្អម) តំបន់ភ្លើងស្ថិតនៅក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(សាខាចាក់អង្រែក្រោម) និង តំបន់ភ្លើងមួយចំនួន ដែលស្ថិតនៅក្នុងសង្កាត់សំរោងក្រោម សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ សង្កាត់កំបូល សង្កាត់ស្នោរខណ្ឌកំបូល រាជធានីភ្នំពេញ(សាខាអូរដឹម)។
ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ចាប់ពីម៉ោង០៩៖០០ ដល់ម៉ោង១៧៖០០ នៅតំបន់ភ្លើងស្ថិតនៅក្នុងឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល(សាខាចាក់អង្រែក្រោម) តំបន់ភ្លើងស្ថិតនៅក្នុងសង្កាត់ឈ្មួញ ខណ្ឌសែនសុខ(សាខាអូរបែកក្អម) និងតំបន់ភ្លើងមួយចំនួន ដែលនៅក្នុងសង្កាត់ទឹកថ្លា សង្កាត់ភ្នំពេញថ្មី ខណ្ឌសែខសុខ រាជធានីភ្នំពេញ(សាខាអូរបែកក្អម)។
ដូច្នេះ សូមប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ខាងលើមេត្តាអធ្យាស្រ័យចំពោះការរអាក់រអួលក្នុងការផ្គត់ផ្គង់អគ្គិសនីនេះ។