ខេត្តស្ទឹងត្រែង និង ខេត្តយ៉ាឡាយវៀតណាមពង្រឹងលើផ្នែកការពារសន្តិសុខតាមព្រំដែន

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង


កម្លាំងសមត្ថកិច្ចខេត្តស្ទឹងត្រែងនិង ខេត្តយ៉ាឡាយវៀតណាមពង្រឹកកិច្ចសហប្រតិបត្តិការ លើកផ្នែកការពារសន្តិសុខនៅតាមព្រំដែន អោយកាន់តែប្រសើថែមទៀត។
លោកឧត្តមសេនីយត្រីអៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងមានប្រសាស៏ថា៖សមត្ថកិច្ចយើងនិងពង្រឹកភាពទំនាក់ទំនង និងពង្រឹងកិច្ចការការពារផ្នែកសន្តិសុខដើម្បីប្រទេសយើងទាំងពីមានសុខសន្តិភាពកាន់តែប្រសើរឡើងថែមទៀត។ លោកឧត្តមសេនីយត្រីបន្តថា៖យន្តការនេះយើងបង្កើនកិច្ច សហការគ្នា ធ្វើការទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់-ការកាប់ចំផ្លាញព្រៃឈើ – ការបរបាញ់សត្វព្រៃ- និងការជួញដូរគ្រឿងញៀនឆ្លងដែនផងដែរ។
ក្នុងពិធីជួបពិភាក្សាពង្រឹងកិច្ចការងារសន្តិសុខ រវាងខេត្តស្ទឹងត្រែងកម្ពុជានិងខេត្តយ៉ាឡាយរបស់វៀតណា លោកវរៈសេនីយឯកវៀនជុងគៀនមេបញ្ជាការកងទ័ពការពារព្រុំដែនខេត្តយ៉ាឡាយ មានប្រសាសន៍អះអាងថា៖ចំណុចនេះកន្លងមក គ្រប់ភាគីបានធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាបានល្អ រវាងសមត្ថកិច្ចនៅតាមព្រុំដែនទាំងខេត្តស្ទឹងត្រែងនិងខេត្តរតនគីរីផងដែរ។
ឯកឧត្តមយឿង វ៉ាន់ចាង លេខាបក្សនិងជាប្រធានក្រុមប្រឹក្សាខេត្តយាឡាយនៃប្រទេសវៀតណាមមានប្រសាសន៍ថា៖ជាងនេះទៀតយើងនឹងបង្កើនកិច្ចការងារឲ្យបានសកម្មថែមទៀតទៅលើការ ដោះដូរមុខទំនិញ- ទាំងវត្ថុធាតុដើម-និងផលិតផលកែច្នៃរួច-ការធ្វើវិនិយោគផ្នែកពាណិជ្ជកម្មឱ្យមានភាពរីចំរើនថែមទៀត។
សូមបញ្ជាក់ថា៖នេះជាចក្ខុវិស័យមួយបង្កើននូវប្រាក់ចំណូលសំរាប់ដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការលក់ដូរកសិផលដំណាំ កសិកម្ម ឧស្សាហកម្ម ដូចជា ម្រេច ស្វាយចន្ទី ពោត សណ្តែក ល្អ គ្រប់ប្រភេទនិងដំឡូងមីជាដើម។ល។ នៅតាមព្រំដែននៃប្រទេសទាំងពីរឱ្យដើរទន្ទឹមគ្នាជាមួយកិច្ចការងារការពារសន្តិសុខសង្គម៕