ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក ជិះរ៉ឺម៉កកង់បី ក្នុងរាជធានីភ្នំពេញ ដើម្បីអបអរសាទរខួបលើកទី៧០ នៃកា បង្កើតទំនាក់ទំនងការទូត អាម៉េរិក-កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ —

ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក ប្រចាំកម្ពុជា និងបុគ្គលិកស្ថានទូត ធ្វើដំណើរតាមរ៉ឺម៉កកង់បីជុំវិញរាជធានីភ្នំពេញ ដើម្បីអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត អាម៉េរិក-កម្ពុជា នារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ នៅភ្នំពេញ។

សូមបញ្ជាក់ថា នៅក្នុងដំណើរតាមរ៉ឺម៉កកង់បីនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានចូលអុជធូបនៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំផងដែរ។

រូបថត៖ ឯល វឌ្ឍនៈ