ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានជួបប្រជុំជាមួយ ប្រធានាធិបតីស៊ីរី លោក បាសា អាល់-អាសាដ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ — នៅព្រឹកថ្ងៃនេះ អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ីលោក Dmitry Peskov បាននិយាយថា លោក  វ្លាឌីមៀរ ពូទីន បានហោះទៅកាន់ទីក្រុងដាម៉ាស ដើម្បីទស្សនាកងទ័ពរុស្ស៊ី ដែល​ឈរជើងនៅប្រទេសស៊ីរី នឹងជួបប្រជុំជាមួយមេដឹកនាំប្រទេសនេះ។

ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន កំពុងជួបពិភាក្សាជាមួយសមភាគីស៊ីរី​របស់​លោក លោក បាសា អាល់-អាសាដ បន្ទាប់ពីលោកបានចូលរួមជាមួយប្រធានាធិបតីរុស្ស៊ី​នៅឯទីបញ្ជាការដែលពួកគេត្រូវបានធ្វើបទបង្ហាញសង្ខេប អំពីស្ថានភាពយោធានៅទូទាំង​ប្រទេសស៊ីរី។

ប្រធានាធិបតីស៊ីរី បានថ្លែងអំណរគុណដល់លោក ពូទីន ចំពោះដំណើរទស្សនកិច្ចនេះ និងបានកោតសរសើរចំពោះជំនួយរបស់រុស្ស៊ីក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម នឹងការ​ធ្វើ​​ឱ្យមានសន្តិភាពឡើងវិញនៅក្នុងប្រទេសស៊ីរី៕

(ប្រភព Sputnik: បកប្រែដោយលោក មាស សំអុល)