យន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែនធ្លាក់នៅអ៊ីរ៉ង់

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


យន្ដហោះ Boeing 737 ដឹកអ្នកដំណើររបស់មួយគ្រឿងប្រទេសអ៊ុយក្រែនមានផ្ទុកអ្នកដំណើរសរុប ១៨០នាក់ បានធ្លាក់នៅឯអាកាសយានដ្ឋាន អ៊ីម៉ាម ខូមៃនី (Imam Khomeini) នៅក្នុងរដ្ឋធានីតេអេរ៉ង់នៃប្រទេសអ៊ីរ៉ង់នៅព្រឹកថ្ងៃពុធនេះ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅព្រឹកថ្ងៃ ទី ០៨ ខែ មករា ឆ្នាំ ២០២០។

បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់អ៊ីរ៉ង់បាននិយាយថា យន្តហោះដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន បានធ្លាក់ភ្លាមៗបន្ទាប់ពីហោះចេញពីអាកាសយានដ្ឋាន Imam Khomeini របស់អ៊ីរ៉ង់ ឆ្ពោះទៅ កាន់រដ្ឋធានីគេវ (Kyiv)ប្រទេសអ៊ុយក្រែន។

នៅពេលនេះគេមិនទាន់ច្បាស់ថាតើឧប្បត្តិហេតុនេះមានជាប់ទាក់ទងទៅនឹងការប្រឈមមុខរវាងអ៊ីរ៉ង់ – អាមេរិកឬយ៉ាងណានោះទេ ខណៈការសន្និដ្ឋានដំបូងគឺដោយសារបញ្ហាបចេ្ចកទេស៕
ប្រភព៖ សារព័ត៌មាន BBC