មិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជម្នះ៧មករា ( ៧មករា១៩៧៩- ៧មករា ២០២០)នៅកោះពេជ្រមានអ្នកចូលរួមជាង ៥ ម៉ឺននាក់

វិទ្យុជាតិកម្ពុជា៖ លោក ជៀង យ៉ារ៉េត រូបលោកអ៊ូកាណែល
ភ្នំពេញ៖  នៅព្រឹកថ្ងៃទី ៧ ខែមករាឆ្នាំ ២០២០ នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា រួមជាមួយនឹងថ្នាក់ដឹកនាំសំខាន់ជាច្រើនទៀត បានអញ្ជើញចូលរួមប្រារព្ធមិទ្ទីញអបអរសាទរខួប៤១ ឆ្នាំនៃថ្ងៃជ័យជម្នះ ៧ មករា ធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រដែលមានការចូលរួមពីប្រជាពលរដ្ឋខ្មែរជាង ៥ម៉ឺននាក់។
ឆ្លងកាត់រយៈពេល ៤១ ឆ្នាំបន្ទាប់ពីត្រូវបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍នៅថ្ងៃ ៧ មករាឆ្នាំ១៩៧៩ មាតុភូមិកម្ពុជាជាទីស្នេហានៃយើងបា នផ្លាស់ប្ដូរមុខមាត់ថ្មីយ៉ាងស្រស់បំព្រងក្រោមកម្លាំ ងមហាសាមគ្គីរបស់ប្រជាជន ដែលបានពុះពារជម្នះរាល់ការលំបាកស្មុគស្មាញគ្រប់បែបយ៉ាងបង្កើតបានសមិទ្ធិផលដ៏ធំធេងលើគ្រប់វិស័យជា មួយនឹងការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រ ជាជនកម្ពុជា។ប្រជាជាតិមួយដែលរងការសម្លាប់ រង្គាល កម្លាំងជាតិមួយដែលត្រូវខ្សោះខ្សោយ រីង ស្ងួត  ប៉ុន្តែ៤១ឆ្នាំក្រោយមក បានងើបឈរវិញយ៉ាងត្រដែតបប្រកបដោយមោទនភាពជាមួយនិងវឌ្ឍនភាពលើគ្រប់វិស័យ  បានធ្វើអោយមនុ ស្សមានសម្បជញ្ញៈទាំងឡាយមើល ឃើញច្បាស់នូវថាមពលរបស់ប្រជាជនកម្ពុជាក្នុងការកសាងនិងការពារមាតុភូមិរបស់ខ្លួន ស័ក្តិសមជាអ្នកបន្ត មរតកពីបុព្វបុរសសម័យមហានគរដែលបានកសាងទឹកដីនិងវប្បធម៌អរិយធម៌អង្គរដ៏រុងរឿង ។
ដើម្បីរម្លឹកដល់ព្រឹត្តិការណ៍ផ្ដួលរំលំរបបប្រល័យពូជសាសន៍និងការរស់ឡើងវិញដ៏អស្ចារ្យរបស់ប្រ ជាជនកម្ពុជានោះទិវាជ័យជម្នះ ៧ មករាត្រូវបានប្រជាជនយើងទូទាំងប្រទេសប្រារព្ធធ្វើជារៀងរា ល់ឆ្នាំក្នុងស្មារតីចងចាំជានិច្ចនូវមហាគុណូបការៈនៃជ័យជម្នះជាប្រវត្តិសាស្ត្រនេះ។
ក្នុងរយៈពេល ៤១ ឆ្នាំនេះជាមួយនឹងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាជនយើងពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះសមិទ្ធផលដ៏ច្រើនឥតគណនា ដែលបានកើត ឡើងពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាក្នុងការស្ដារនិងកសាងប្រទេសជាតិមួយដែលត្រូវបំផ្លាញខ្ទេចខ្ទីអស់នៅសល់តែគំនរផេះផង់ឲ្យក្លាយទៅជាទឹកដីមួយ ដែលមានការរីកចំរើនរស់ រវើកនិងស្រស់បំព្រងដូចសព្វថ្ងៃ ហើយកំពុងបោះ ជំហានទៅមុខយ៉ាងស្វាហាប់ ឆ្ពោះទៅកាន់អនា គតដ៏រុងរឿង។
ឆ្លងតាមបណ្តាសមិទ្ធផលដ៏វិសេសវិសាលនេះ បានបង្ហាញច្បាស់ថារយៈពេល ៤១ ឆ្នាំកន្លងទៅនេះ ផ្តើមពីជ័យជម្នះ៧ មករា ប្រជា ជនកម្ពុជាបានសម្រេចនូវការផ្លាស់ប្ដូរសង្គមយ៉ាងធំធេង ដែលពុំអាចនឹកស្មានដល់ ។ កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាស ន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី និងពីគំនរផេះផង់ទៅជាទឹកដី ដែលមានសន្តិភាព ឯកភាព ស្ថិរ ភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋនិងអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើអោយប្រជាជនគ្រប់រូបបានរស់នៅប្រកបដោយក្តីសង្ឃឹមយ៉ាងសុខដុមរ មនា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយនិងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ ខ្ពស់បំផុត ។ គឺគណបក្សប្រជាជនកម្ពុជាដែលបានដឹកនាំធ្វើឲ្យសម្រេចនូវការផ្លាស់ប្ដូរដ៏ធំធេងនេះ៕