អាជ្ញាធរខេត្តមណ្ឌលគិរីពង្រីកការវិនិយោគលើវិស័យទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវឲ្យទៅលេងខេត្តនេះកាន់តែច្រើន

វិទ្យុជាតិកម្ពុជា:៖ លោកស្រី ហាន់ ស្រីណា

  MC: អាជ្ញាធរខេត្តមណ្ឌលគិរីពង្រីកការវិនិយោគលើវិស័យទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវឲ្យទៅលេងខេត្តនេះកាន់តែច្រើន ដែលជួយលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់។

  ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណ:អភិបាលខេត្តមណ្ឌលគិរីបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងថា ខេត្តមណ្ឌលគិរី មានសក្តានុពលខ្ពស់ទៅលើធនធានធម្មជាតិសំបូរទៅដោយព្រៃភ្នំ វាលស្មៅដែលមានភាពខៀវស្រសល់ត្រកាល ពិសេសតំបន់ទឹកធ្លាក់ជាច្រើនកន្លែងដែលកំពុងតែទទួលបានការទាក់ទាញខ្លាំងពីភ្ញៀងទេសចរណ៍អោយមានការកើនឡើងជារៀងរាល់ឆ្នាំ។

 

ថ្នាក់ដឹកនាំខេត្តបានលើកទឹកចិត្ត និងទាក់ទាញអ្នកវិនិយោគអោយមកបណ្តាក់ទុនបន្ថែមទៀតលើវិស័យទេចរណ៍ដូចជា៖ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង រម្មណីយដ្ឋាននានាអោយកាន់តែមានភាពសំបូរបែបបន្ថែមទៀតដើម្បីបំរើអោយភ្ញៀវទេសចរក្នុងស្រុកនិងក្រៅស្រុកពិសេសបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ។

 

សំឡេង:«ខេត្តក៏បានទាក់ទាញក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍ចំនួន១៨បន្ថែមទៀតដើម្បីកែលំអរទៅលើរម្មណីដ្ឋាននានាដើម្បីទាក់ទាញភ្ញៀវទេសចរហើយឥលូវនេះយើងបានរៀបចំនូវបែបបទនិតិវិធីនិងផ្តល់ជូនទៅក្រុមហ៊ុនវិនិយោគរួចហើយ ហើយនិងឯកភាពគ្នាជាមួយអាជ្ញាធរនិងជាមួយក្រសួងបរិស្ថានជាមួយនិងក្រសួងពាក់ព័ន្ធនានានិងក្រសួងទេសចរណ៍។ចឹងនៅពេលក្រុមហ៊ុនទាំង១៨នេះដំណើការទៅទៀតយើងនិងអាចទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិអោយមកកម្សាន្តនៅទីនេះកាន់តែច្រើនបន្ថែមទៀតហើយវានិងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅខេត្តមណ្ឌគិរីអោយកាន់តែមានភាពល្អប្រសើរ»។

  គួរបញ្ជាក់ថា សក្តានុពលវិស័យទេសចរណ៍ខេត្តមណ្ឌលគិរីត្រូវបានគេស្គាល់ថា មានព្រៃភ្នំ ដើមឈើធំៗ មានទឹកជ្រោះ សមុទ្រឈើ និងតំបន់វាលស្មៅដ៏ស្រស់ស្អាតនិងចំការផ្លែឈើធម្ម ជាតិជាច្រើនអនេក ដែលជាទីទាក់ទាញភ្ញៀវទេសចរ៕