ព្រឹត្តិការណ៍ប្រកួតកីឡាមហាជននៅខេត្តកំពង់ចាមដើម្បីអបអរសាទរទិវាជ័យជម្នៈ ថ្ងៃ៧មករា ១៩៧៩-២០២០បានបញ្ចប់ដោយជោគជ័យ

វិទ្យុជាតិកម្ពុជា៖ ដោយ លោកស្រី មួន ធារី

MC៖ ព្រឹត្តិការណ៍ប្រកួតកីឡាមហាជនផ្នែកវាយសីនៅខេត្តកំពង់ចាម ដើម្បីអបអរសាទរទិវាជ័យជម្នៈថ្ងៃ៧មករា ១៩៧៩ ៧មករា ២០២០ បានបញ្ចប់ទៅដោយភាពជោគជ័យនិងភាពសប្បាយរីករាយ។

ការប្រកួតកីឡាមហាជនដើម្បីជ្រើសរើសជើងឯកឆ្នាំ២០២០ផ្នែកវាយសីដែលប្រព្រឹត្តនៅសាលាខេត្តកំពង់ចាមដែលចាប់ប្រកួតពីថ្ងៃទី០៤ និងបញ្ជប់នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២០នេះមានកីឡាករ កីឡាការិនីចូលររួមប្រកួតចំនួន ១៩ក្រុម ដែលចែកចេញជាពីពូល គឺពូលA និង ពូលB ដោយក្នុងមួយក្រុមមានកីឡាករ និងកីឡាការិនីចំនួន២នាក់។
តាមរបាយការណ៍បានឲ្យដឹងថាកីឡាករវាយសីដែលទទួលបានជ័យលាភីក្នុងការប្រកួតក្នុងក្រខណ្ឌ ក ដែលបានចំណាត់ថ្នាក់លេខ១ គឺលោក យូ សុវទ្ធី និងលោក ខេង សុភ័ក្រ។
ការប្រកួតកីឡាមហាជនផ្នែកវាយសីនេះ មានការការឧបត្ថម ជ្រោមជ្រែងដោយ ឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋភា និងជាតំណាងរាស្រ្តមណ្ឌលកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មន្ទីរអប់រំយុវជននិងកីឡាខេត្ត និងក្រុមហ៊ុនកីឡាខេមរៈ មហានគរ៕