ក្រសួងវប្បធម៌ប្រកាសទទួលស្គាល់ អង្គភាពគ្រប់គ្រងសិទ្ធិរួមតូរ្យតន្ត្រីកម្ពុជា

ក្រសួងវប្បធម៌ និងវិចត្រសិល្បៈ សម្រេចទទួលស្គាល់ អង្គភាពគ្រប់គ្រងសិទ្ធិរួមតូរ្យតន្ត្រីកម្ពុជា (អ.ត.ក)  រឺជាភាសាអង់គ្លេសថា CAMBODIAN MUSIC COLLECTIVE SOCIETY (CAMCOS)។នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ដែលវិទ្យុជាតិFM 96MHz ទើបទទួលបាននាព្រឹកថ្ងៃទី០៦ មករានេះ។

ក្នុងប្រការ២ នៃសេចក្តីប្រកាសនេះ បានចែងថា អង្គភាពគ្រប់គ្រងសិទ្ធិរួមតូរ្យតន្ត្រីកម្ពុជា ត្រូវធ្វើសកម្មភាពឲ្យស្របតាមច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល និងប្រកាសស្តីពីអង្គភាពគ្រប់គ្រងសិទ្ធិរួម និងលក្ខន្តិកៈរបស់ខ្លួនដែលបានចុះបញ្ជី និងទទួលស្គាល់ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ក្រសួងក៏តម្រូវឲ្យអង្គភាពនេះ ចុះបញ្ជីស្របច្បាប់ស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម និងបញ្ញីពាណិជ្ជកម្ម ច្បាប់ស្តិពីសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្តីពីសមាគម និងអង្គាមិនមែនរដ្ឋាភិបាល ឬច្បាប់ពាក់ព័ន្ធក្នុងព្រះរាជាណាចក្រកម្ពុជាតម្រូវ។

សុទ្ធារិទ្ធ, FM 96MHz