សម្តេចតេជោប្រកាសគ្មានហេតុផលដកដំណែងអភិបាលខេត្តកែបឡើយ

វិទ្យុជាតិកម្ពុជា

Mc:សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអៈអាងថា ទោះបីករណីបាក់រលំអគារនេះស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខេត្តកែបមែន ប៉ុន្តែវាពុំមានជាកំហុសឈានទៅដល់ការដកដំណែងអភិបាលខេត្តកែបនោះដែរ ព្រោះករណីបាក់អគារនេះពុំមែនកើតតែនៅកម្ពុជាទេ ប្រទេសជឿនលឿន ក៏កើតមានឧបទ្ទវហេតុបាក់រលំអគារនេះដែរ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៥ខែមករា ឆ្នាំ២០២០នេះ សម្តេចតេជោបានសម្តែងការសោកស្តាយចំពោះមន្រ្តីនៅក្នុងជួររាជរដ្ឋាភិបាលម្នាក់ដែលបានផ្តល់យោបល់លើបញ្ហាដកដំណែងអភិបាលខេត្តកែបនេះ ហើយសម្តេចបានប្រតិកម្មត្រលប់ទៅវិញថា គឺគ្មានករណីដកដំណែងនិងមន្ត្រីពាក់ព័ន្ធឡើយ។
សម្តេចតេជោបានបញ្ជាក់ថា ករណីបាក់រលំអគារនេះ គឺជាកំហុសឆ្គងរបស់មេការសាងសង់ ដែលលួចគុណភាពសំណង់មិមត្រូវតាមស្តង់ដារបច្ចេទេក ដែលជាហេតុធ្វើអោយអគារនេះបាក់ស្រុត បង្កគ្រោះថា្នក់ដល់កម្មករសំណងរហូតដល់៥៩នាក់ ក្នុងបាត់បង់ជីវិតរហូតដល់៣៦នាក់។ ក្នុងចំណោមជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុនោះ ក៏មានកូនក្មេងចំនួន៦នាក់ផងដែរ។
សម្តេតេជោបានណែនាំដល់ ក្រសួងស្ថាប័នជំនាញនិងអាជ្ញាធរដែនដី ត្រូវពង្រឹងការគ្រប់គ្រង គុណភាពសំណង់និងច្បាប់ទំលាប់បទដ្ឋានបច្ចេកទេសសាងសង់អោយបានត្រឹមត្រូវ ដើម្បីកាត់បន្ថយកំុអោយកើតមានករណីបាក់រលំអគារនេះតទៅទៀត។
សូមបញ្ជាក់ថា ឧបទ្ទវហេតុបាក់រលំអគារដែលមានកម្ពស់៦ជាន់នេះបានកើតឡើងកាលពីវេលា៤និង៣០នាទីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប ហើយក្រុមប្រតិបត្តិការជួយសង្គ្រោះបានប្រើរយៈពេលជួយសង្គ្រោះជនរងគ្រោះចំនួន៤៣ម៉ោងដោយបានជួយសង្គ្រើមនុស្សអោយនៅរស់រានមានជីវិតចំនួន២៣នាក់និងបាត់បង់ជីវិតវិតមាន៣៦នាក់៕