សម្តេចតេជោប្រកាសបិទប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះក្នុងគំនរបាក់បែកអគារនៅខេត្តកែប ដោយមានមនុស្សនៅរស់រានមានជីវិតចំនួន២៣នាក់និងបាត់បង់ជីវិតវិតមាន៣៦នាក់

វិទ្យុជាតិកម្ពុជា

MC ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសបិទប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះក្នុងគំនរបាក់បែកអាគារដែលបានបាក់រលំនៅខេត្តកែប នៅម៉ោង១២ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ដោយមានមនុស្សនៅរស់រានមានជីវិតចំនួន២៣នាក់ មានស្រ្តី៨នាក់ ហើយបាត់បង់ជីវិតវិតវិញ រហូតដល់៣៦នាក់ ក្នុងនោះមានស្រ្តី១៤នាក់។
ក្នុងសន្និសីតសារព័ត៌មានសម្តេចតេជោហ៊ុន សែន បានថ្លែងការកោតសរសើរចំពោះក្រុមប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះបានយ៉ាងសកម្ម បានទាន់ពេលវេលា ធ្វើអោយអ្នកនៅរស់រានមានជីវិតរហូតដល់ចំនួន២៣នាក់។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់សប្បុរសជន ដែលផ្តល់ថវិកាចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រាប់ឧបត្ថម្ភជនរងគ្រោះដែលរងរបួសនិងសាច់ញាតិគ្រួសារសពដែលបាត់បងជីវិតក្នុងឧបទ្ទវហេតុបាក់រលំអគារនៅក្រុងកែបខេត្តកែប។ សម្តេតេជោបានណែនាំដល់ ក្រសួងស្ថាប័ននិងអាជ្ញាធរដែនដី ពង្រឹងការគ្រប់គ្រង គុណភាពសំណង់និងបទដ្ឋានបច្ចេកទេសសាងសង់អោយបានត្រឹមត្រូវ ដើម្បីកាត់បន្ថយកំអោយកើតមានករណីបាក់រលំអគារនេះតទៅទៀត។

សូមបញ្ជាក់ថា ឧបទ្ទវហេតុបាក់រលំអគារដែលមានកម្ពស់៦ជាន់នេះបានកើតឡើងកាលពីវេលា៤និង៣០នាទីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប ហើយក្រុមប្រតិបត្តិការជួយសង្គ្រោះបានប្រើរយៈពេលជួយសង្គ្រោះជនរងគ្រោះចំនួន៤៣ម៉ោង៕