សេចក្តីរាយការណ៍បឋម ត្រឹមម៉ោង១១និង២០នាទីព្រឹកថ្ងៃទី៥មករានេះ ជនរងគ្រោះកើន ឡេីងចំនួន៥៨នាក់​ ក្នុងនោះបាត់បង់ជីវិត៣៥នាក់

វិទ្យុជាតិកម្ពុជា​

MC ៖ រដ្ឋបាលខេត្តកែបបានរាយការណ៍អោយដឹងថា ក្រុមប្រតិបត្តិការជួយសង្គ្រោះដែលដឹកនាំបញ្ជាផ្ទាល់ ពីសម្តេចតេជោហ៊ុនសែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាកម្ពុជា មកដល់ម៉ោង១១និង២០នាទីព្រឹកថ្ងៃទី៥ខែមករា ឆ្នាំ២០២០នេះ

បានរកឃើញជនរងគ្រោះ

ក្នុងគំនរបាក់បែកអគារដែលបាក់រលំនៅក្រុងកែប ខេត្តកែបបានកើនឡើងដល់៥៨នាក់ហើយក្នុងនោះស្លាប់ចំនួន៣៥នាក់មានស្រី្ត១៣នាក់ ។

ក្នុងចំណោមជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុនោះ មានកូនក្មេងចំនួន៦នាក់ ក្នុងនោះក្មេងស្រីចំនួន២នាក់។

រដ្ឋបាលខេត្តកែបបានឲ្យដឹងទៀតថា ក្រុមប្រតិបត្តិការជួយសង្គ្រោះនៅតែបន្តរុករកយ៉ាងសកម្មក្រោមការបញ្ជាផ្ទាល់ពីសម្តចតេជោហ៊ុន សែននាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សកម្មភាពជួយសង្គ្រោះដល់ជនរងគ្រោះ

នៅតែបន្តដរាបណាយកជនរងគ្រោះចេញអស់ពីក្រោមគំនរបាក់បែក នៃអគារបាក់រលំនោះ ដែល

រដ្ឋបាលខេត្តកែបបានអំពាវនាវ ដល់ប្រជាពលរដ្ឋបើសិនបើសង្ស័យបាត់បង់បងប្អូនសាច់ញាតិនៅក្នុងគ្រោះថ្នាក់ក្នុងឧបទ្ទវហេតុនេះសូមធ្វើការទំនាក់ទំនងសាកសួរព័ត៌មានតាមរយៈលេខទូរសព្ទ ០៩២ ៨៦០ ៨៨៨ឬ ០៩៦ ៣៤៨២ ១៦៨ ដើម្បីទទួលបានព័ត៌មានលម្អិត។

 

សូមបញ្ជាក់ថា ឧបទ្ទវហេតុបាក់រលំអគារដែលមានកម្ពស់៦ជាន់នេះបានកើតឡើងកាលពីវេលា៤និង៣០នាទីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប៕