ត្រឹមម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី៥មករានេះ ជនរងគ្រោះកើន ឡេីងចំនួន៥២នាក់​ ខណៈបាត់បង់ជីវិតចំនួន២៩នាក់​មានស្រី១៣នាក់

MC ៖ រដ្ឋបាលខេត្តកែបបានរាយការណ៍អោយដឹងថា គិតត្រឹមម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី៥ខែមករា ឆ្នាំ២០២០នេះ ក្រុមប្រតិបត្តិការជួយសង្គ្រោះបានរកឃើញជនរងគ្រោះ
ក្នុងគំនរបាក់បែកអគារដែលបាក់រលំនៅក្រុងកែប ខេត្តកែបបានកើនឡើងដល់៥២នាក់ហើយក្នុងនោះស្លាប់ចំនួន២៩នាក់មានស្រី្ត១៣នាក់ ។
រដ្ឋបាលខេត្តកែបបានឲ្យដឹងទៀតថា ក្រុមប្រតិបត្តិការជួយសង្គ្រោះនៅតែបន្តរុករកយ៉ាងសកម្មក្រោមការបញ្ជាផ្ទាល់សម្តចតេជោហ៊ុន សែននាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សកម្មភាពជួយសង្គ្រោះដល់ជនរងគ្រោះ
នៅតែបន្តដរាបណាយកជនរងគ្រោះចេញអស់ពីក្រោមគំនរបាក់បែក នៃអគារបាក់រលំនោះ ដែល

រដ្ឋបាលខេត្តកែបបានអំពាវនាវ ដល់ប្រជាពលរដ្ឋបើសិនបើសង្ស័យបាត់បង់បងប្អូនសាច់ញាតិនៅក្នុងគ្រោះថ្នាក់ក្នុងឧបទ្ទវហេតុនេះសូមធ្វើការទំនាក់ទំនងសាកសួរព័ត៌មានតាមរយៈលេខទូរសព្ទ ០៩២ ៨៦០ ៨៨៨ឬ ០៩៦ ៣៤៨២ ១៦៨ ដើម្បីទទួលបានព័ត៌មានលម្អិត។

សូមបញ្ជាក់ថា ឧបទ្ទវហេតុបាក់រលំអគារដែលមានកម្ពស់៦ជាន់នេះបានកើតឡើងកាលពីវេលា៤និង៣០នាទីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប៕