មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងពង្រឹងគុណភាពវិស័យទេសចរណ៏នៅក្នុងខេត្ត

វិទ្យុជាតិកម្ពុជា៖ដោយលោកអាន គឹមហឿន ខេត្តស្ទឹងត្រែង ០៥/ ០១/ ២០២០៖


មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងចុះណែនាំដល់សហគមន៍រមណីយដ្ឋាននៅតាមដងទន្លេឲ្យរៀបចំទីកន្លែងកំសាន្តឲ្យមានគុណភាពដើម្បីធានាសុវត្ថិភាពនិងទាក់ទាញភ្ញៀវទេសចរ ឲ្យមកលេងបានច្រើនក្នុងឱកាសបុណ្យចូលឆ្នាំចិនវៀតណាម និងបុណ្យប្រពៃណីជាតិខែ្មរ ដែលនឹងឈានចូលមកដល់ក្នុងពេលខាងមុខនេះ ។
ក្នុងដំណើរចុះពិនិត្យតំបន់រមនីយដ្ឋានជួចាប នៅឃុំភ្លុកស្រុកសេសាន ខេត្តស្ទឹងត្រែងកាលពីថ្ងៃ០២ខែមករា លោកអ៊ន់ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា នៅតាមរមណីយដ្ឋាននិមួយៗត្រូវរៀបចំកន្លែងកន្លែងអង្គុយកំសាន្តឱ្យបានច្រើន ដាក់ឧបករណ៍ជិះលើទឹក ការលក់ដូរម្ហូបអាហារ មានរសជាតិឆ្ងាញ់ តម្លៃសមរម្យប្រកបដោយ អនាម័យ និងបរិស្ថានល្អ។លោកថា៖បន្ថែមពីលើនេះសហគមន៍ត្រូវការរៀបចំតំបន់រមណីយដ្ឋានឲ្យដំណើរការល្អធានាបាននៅសុខសុវត្ថិភាព ដែលជាចំណែកមួយ ទាក់ទាញ ភ្ញៀវទេសចរមកលេងបានច្រើន។អញ្ចឹងយើងមើលឃើញថានៅតំបន់នេះទឹកកន្លែងខ្លះវាមានរាក់មានជ្រៅ អញ្ចឹងទាល់តែមានការដាក់ពោងបញ្ជាក់ពីសញ្ញាបង្ហាញថាទឹករាក់ទឹកជ្រៅហើយជាពិសេសទៀតនោះគឺ ការចូលរួមពង្រឹងនៅសុខសុវត្ថិភាពជូនភ្ញៀវទេសចរ ។
លោកទួន ថាំងប្រធានសហគមន៍រមណីយដ្ឋានជួរចាប បានបញ្ជាក់ថាៈសហគមន៍រីករាយនឹងប្រឹងប្រែងអនុវត្តតាមការណែនាំរបស់មន្ទីរទេសចរណ៍ដើម្បីជួយថែរក្សាបរិស្ថានផង ការពារសុវត្ថិភាពផងនៅពេលភ្ញៀវមកលេងឲ្យមានភាពសប្បាយ ព្រោះវាបានផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋនៅសហគមន៍ក្នុងការលក់ដូរចំណីអាហាបានប្រសក់ចំណូល។លោកអះអាងថា៖ឆ្នាំនេះសហគមន៍ធ្វើកន្លែងអង្គុយកំសាន្តបានចំនួន១៨០តូបនិងមានភាពរឹងមាំល្អជាងឆ្នាំមុននិងរៀបចំបន្ថែមដាក់ ធុងសំរាម និងបង្គន់អនាម័យជាដើម។
សូមបញ្ជាក់ថា៖ខេត្តស្ទឹងត្រែងមានរមណីយដ្ឋានដែលសហគមន៍ក្នុងភូមិឃុំបង្កើតឡើងមានចំនួន៥កន្លែង ក្នុងនោះមាន រមនីយដ្ឋាន ជួរចាប-កោះខ្សាច់-កោះហាន- កោះខេ-និងបុប្ផាភ្លុកជាដើម ៕