ព្រឹទ្ធសភាឯកភាពបើកផ្លូវឱ្យកម្ពុជាចូលជាសមាជិក នៃកិច្ចព្រម ព្រៀងនៃ អនុ សញ្ញា សហប្រជា ជាតិ ទាក់ទងនឹងការគ្រប់គ្រងនិងការអភិ រក្សផលស្តុកត្រី ផ្លាស់ទី មធ្យម និង ផ្លាស់ទីឆ្ងាយ

វិទ្យុជាតិកម្ពុជា៖ ចេម ហួត
MC៖ ព្រឹទ្ធសភាបានឯកភាពឱ្យកម្ពុជាចូលជាសមាជិក នៃកិច្ចព្រមព្រៀងនៃអនុ សញ្ញាស ហប្រជាជាតិ ទាក់ទងនឹងការគ្រប់គ្រងនិងការអភិ រក្សផលស្តុកត្រី ផ្លាស់ទី មធ្យម និងផ្លាស់ ទីឆ្ងាយ ដើម្បីធ្វើឱ្យការគ្រប់ គ្រងត្រីសមុទ្របានគង់វង្ស និងមាន ប្រសិទ្ធិភាពខ្ពស់។

ក្នុងកិច្ចប្រជុំពេញអង្គដឹកនាំដោយ សម្តេច វិបុលសេនាភក្តី សាយឈុំ ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី3ខែមករានេះ សមាជិកព្រឹទ្ធសភាចំនួន58រូបនៃសមាជិកចូលរួមទាំងមូលបានគាំទ្រជាឯកច្ឆ័ននូវសេចក្តីព្រាង ច្បាប់ នៃកិច្ចព្រមព្រៀងនៃអនុ សញ្ញាសហប្រជាជាតិ ទាក់ទងនឹងការគ្រប់គ្រងនិងការអភិ រក្សផលស្តុកត្រី ផ្លាស់ទី មធ្យមនិងផ្លាស់ទីឆ្ងាយនេះ។

ឯកឧត្តម ខៀវ មុតសមាជិកព្រឹទ្ធសភាបានលើកឡើងថា កិច្ចព្រមព្រៀងនេះ នឹងធានាឱ្យកម្ពុជាអាចប្រើប្រាស់ និងអភិរក្សផលស្តុកត្រី ផ្លាស់ ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្លាយរបស់កម្ពុជាប្រកដោយចីរភាពតាមបែបវិទ្យាសាស្រ្ត និង សម្រាប់កិច្ច សហប្រតិបត្តិការរវាងរដ្ឋម្ចាស់ឆ្នេរ និងរដ្ឋដែលធ្វើនេសាទ នៅក្នុងដែន សមុទ្រ ប្រកបដោយតម្លាភាព។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទតំណាងរាជ រដ្ឋាភិបាល ដែលជាអ្នកការពារច្បាប់នេះ បានមានប្រសាសន៍ថា ការចូលជាសមាជិក នៃកិច្ចព្រមព្រៀង នេះ មិនតម្រូវឱ្យមានការបង់ប្រាក់ទេ ថែមទាំងធ្វើ ឱ្យកម្ពជាទទួលបាននូវការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗ ក្នុងការគ្រប់គ្រងផលស្តុកត្រីឆ្លងដែន,លើកកម្ពស់ការគ្រប់គ្រង ជលផលក្នុងតំបន់ សេដ្ឋកិច្ចផ្តាច់ មុខរបស់កម្ពុជា, ទទួលបានជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពីមូល និធិពិសេស សម្រាប់អនុវត្តការងារគ្រប់គ្រង និងអភិរក្សជលផល និងទទួលបានការចែករំលែក នូវទិន្ន័យ ស្តីពីសកម្មភាពនេសាទ ។
សូមបញ្ជាក់ថា ក្រៅពីសេចក្តីព្រាង នៃអនុ សញ្ញាសហប្រជាជាតិ ទាក់ទងនឹងការគ្រប់គ្រង និងការអភិ រក្សផលស្តុកត្រី ផ្លាស់ទី មធ្យមនិងផ្លាស់ទីឆ្ងាយនេះ ព្រឹទ្ធសភា ក៏បានពិភាក្សា និងឱ្យ យោបល់ លើររៀបវារៈចំនួន៦ទៀត ពាក់ព័ន្ធទៅនឹងការធានាទូ ទាត់ឱ្យទៅក្រុមហ៊ុន ឯកជន ប្រទេសឡាវចំនួន២ និងក្រុមហ៊ុនឯកជនចំនួន៤ ដែលអនុវត្តន៍លើ គម្រោងសាង សង់ស្ថានី យ ផលិតអគ្គិ សនីដើរដោយ ពន្លឺព្រះអាទិត្យអានុ ភាព ២០មេហ្គា វ៉ាត់ នៅខេត្តស្វាយរៀង, គម្រោងសាង សង់ស្ថានីយ ផលិតអគ្គិសនី ដើរដោយ ពន្លឺព្រះ អាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់ នៅខេត្តបន្ទាយ មានជ័យ ,គម្រោង សាង សង់ ស្ថានី យផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព៦០មេហ្គា វ៉ាត់ នៅ ខេត្តបាត់ ដំបង និងគម្រោង សាង សង់ ស្ថានីយ ផ លិតអគ្គិសនី ដើរ ដោយពន្លឺព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់ នៅខេត្តពោធិ៍ សាត់ ផងដែរ៕