លោក ត្រាំ អះអាងថា លោកមិនចង់ឱ្យមានសង្គ្រាម រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ទេ

AKP ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ ២០២០​ — ក្នុងពេលជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper បានប្រកាសដាក់ពង្រាយកងទ័ពចំនួន ៧៥០នាក់បន្ថែមទៀតទៅក្នុងតំបន់ ដោយសារការវាយប្រហារថ្មីៗនេះទៅលើស្ថានទូតអាម៉េរិកនៅទីក្រុងបាក់ដាដ ខណៈដែលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានលើកឡើងថា ការដាក់ពង្រាយកងទ័ពនេះអាចនឹងឈានកើនដល់ ៤.០០០នាក់។

បន្ទាប់ពីការំរាមកំហែងរបស់លោកដែលថា អ៊ីរ៉ង់នឹងចំណាយប្រាក់យ៉ាងច្រើនទៅលើតួនាទី ដែលបានចោទប្រកាន់របស់ខ្លួន ក្នុងការរៀបចំបាតុកម្មនៅជិតស្ថានទូតអាម៉េរិក នៅរដ្ឋធានីរបស់ប្រទេសអ៊ីរ៉ាក់នេះ ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបន្ទរដោយចេញសេចក្តីថ្លែងការណ៍របស់លោកដោយបាននិយាយថា លោកមិនស្វែងរកការចាប់ផ្តើមសង្គ្រាមជាមួយសាធារណរដ្ឋអ៊ីស្លាមមួយនេះទេ។

លោក ត្រាំ បាននិយាយទៅកាន់អ្នកសារព័ត៌មានថា «ខ្ញុំមិនគិតថា នោះជាគំនិតល្អសម្រាប់អ៊ីរ៉ង់ ទេ … ខ្ញុំចូលចិត្តសន្តិភាព [… ] ខ្ញុំមិនឃើញមានរឿងនោះកើតឡើងទេ»។

ជាលទ្ធផល មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានស្តីបន្ទោសទៅលើ «ការគំរាមកំហែង» របស់លោក ត្រាំ ហើយបានបញ្ជាក់ថា សាធារណរដ្ឋអ៊ីស្លាមនេះនឹង «ប្រឈមមុខ នឹងតបតវិញដោយមិនសមហេតុផល» ចំពោះអ្នកដែលគំរាមវា។

កន្លងមក ទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់អ៊ីរ៉ង់ថា ជាមេក្លោងនៅពីក្រោយការតវ៉ាថ្ងៃទី ៣១ ខែធ្នូ ប្រឆាំងនឹងសកម្មភាពរបស់សហរដ្ឋអាមេរិកនៅអ៊ីរ៉ាក់ ដែលបណ្តាលឱ្យរបង និងច្រកចូលស្ថានទូតសហរដ្ឋអាមេរិកត្រូវបានដុតបំផ្លាញ។ ខណៈដែលទឹកដីរបស់ស្ថានទូតមិនត្រូវបានរំលោភ និងគ្មានបុគ្គលិកណាម្នាក់រងរបួស សហរដ្ឋអាមេរិកបានប្រកាសដាក់ពង្រាយកងទ័ពចំនួន ៧៥០នាក់បន្ថែមទៀតទៅកាន់តំបន់នេះ បើទោះបីជារបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានលើកឡើងថា ចំនួននេះអាចនឹងកើនដល់ចំនួន ៤០០០នាក់។

អ៊ីរ៉ង់បានបដិសេធមិនទទួលខុសត្រូវចំពោះការតវ៉ាដែលពេលនេះបានឈានចូលដល់ថ្ងៃទីពីរនេះទេ ហើយទោះបីសន្តិសុខស្ថានទូតបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកប្រឆាំងនឹងក្រុមបាតុកម្មក៏ដោយ។ ទីក្រុងតេហេរ៉ង់ក៏បានព្រមានសហរដ្ឋអាមេរិក ប្រឆាំងនឹងការប្រកាន់ខ្ជាប់នូវគោលនយោបាយបំផ្លាញរបស់ខ្លួននៅក្នុងតំបន់ នឹងបានណែនាំប្រឆាំងចំពោះការស្តីបន្ទោសអ៊ីរ៉ង់នូវកំហុសផ្ទាល់ខ្លួនរបស់ក្រុងវ៉ាស៊ីនតោន៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)